CamNews

តារា 

ឈួន សុវណ្ណឆៃ ចង់បានអ្នកយល់ចិត្ត ក្រោយបែកបាក់ស្វាមី

ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀង ឈួន សុវណ្ណឆៃ បានទទួលស្គាល់ថា ខ្លួនបានបែកបាក់ ជាមួយអតីតស្វាមីរួច មិនទាន់ បានប៉ុន្មានផង នាងក៏បានរំលេចសារខ្លីមួយ សរសេររៀបរាប់ពីទឹក ចិត្តឈឺចាប់ ដោយនាងប្រាថ្នាចង់ បានអ្នក យល់ ចិត្ត និងកុំស្តីបន្ទោស ពេលដែលនាងបែកពីស្វាមី ។

រយៈពេលជិត១ឆ្នាំហើយ ដែលតារាចម្រៀង សំឡេងផ្អែម អ្នកនាង ឈួន សុវណ្ណឆៃ បានសម្រេចចិត្តដើរ ដល់ផ្លូវ បំបែក ជាមួយស្វាមី គ្រាន់តែនាពេលកន្លងមក អ្នកនាង មិនដែលបង្ហើប ព្រោះមិនចង់ពើបប្រទះ និងរឿងរ៉ាវរិះគន់មិនល្អ មកលើនាង តែនៅទីបំផុត អ្វីដែលនាងខ្លាចរអា គឺពិត ជាមានមែន ជៀសមិនផុតទេ ។

តារាស្រីដែល ឈានទៅកាន់ឈ្មោះ ជាស្រីមេម៉ាយកូន២ អ្នកនាង ឈួន សុវណ្ណឆៃ បានរំលេចសារខ្លីមួយ ដោយនាងសរសេររៀបរាប់ ពីទំហំទឹកចិត្តឈឺចាប់ថា “ ហេតុអ្វីក៏ជីវិតប្តីប្រពន្ធ ពេលដែលបែកបាក់គ្នា គេតែងតែឲ្យកំហុស មកមនុស្សស្រី តែម្ខាងអញ្ចឹង(អ៊ីចឹង) ..! តើវាជាប្រពៃណី មកពីបុរាណមែនទេ ? តើអ្នកសុខចិត្តរស់នៅ ម្នាក់ឯងឯកាឬក៏រស់នៅ ជាមួយមនុស្ស ដែលធ្វើឲ្យយើង មានអារម្មណ៍ឯកា ? បើអ្នកមិនធ្លាប់ជួបបញ្ហាទេនោះ គឺអ្នកគ្មានថ្ងៃយល់ឡើយ” ។

តាមរយៈការបង្ហាញសារ បែបនេះ បានស្តែងឲ្យឃើញ ពីទឹកចិត្តរបស់នាង ក្នុងនាមជាមនុស្សស្រី ដែលទទួលរងការរិះគន់ យ៉ាងចាស់ដៃ ពីទស្សនិកជនថា ចំណងស្នេហ៍ បែកបាក់មួយនេះ កើតឡើង ដោយសារតែភ្លើងប្រចណ្ឌ បានធ្វើឲ្យជីវិតស្វាមីភរិយា ចាប់ផ្តើមមានភាព រកាំរកូស រហូតត្រូវពុះចែកផ្លូវគ្នាដើរ ម្នាក់ម្ខាង ក្រោយពីមានពាក្យ ចចាមអារ៉ាម លេចឮថា តារាចម្រៀងស្រីរូបនេះ មានបុរសផ្កាយបីចូល ជ្រៀតស្នេហ៍ ៕




ផ្ដល់សិទ្ធិដោយ៖ lookingtoday


Tags: social News Cambodia PP