កែប ៖ អ្នកបើករថយន្ត ងងុយដេក បានបើករថយន្តកូរ៉េ ១ តោនកន្លះ ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុល ចង្កូត ទៅបុកតូបលក់ឥវ៉ាន់ចាប់ហួយ របស់ប្រជាពលរដ្ឋ នៅជាប់ផ្លូវជាតិលេខ ៣៣ ធ្លាយពីមុខរហូត ដល់ក្រោយ ប៉ុន្តែសំណាងល្អ គ្មានភាគីណាមួយ ទទួលរងគ្រោះថ្នាក់ឣ្វីឡើយ ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៧ និង៥០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ នៅ ចំណុចដើមព្រីង លើកំណាត់ផ្លូវជាតិលេខ ៣៣ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ត កែប ។
តាមសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក កូរ៉េ១តោន កន្លះ ពណ៌ស ពាក់ស្លាកលេខ កែប 2A -0011 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៣៣ ក្នុងទិសដៅ ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ មិនដឹងជាកើតហេតុអី ស្រាប់តែ រថយន្តរ៉េចង្កូត ទៅបុកចំតូបលក់ឥវ៉ាន់ពេញទំហឹង ពីមុខ ធ្លុះដល់ក្រោយប ។ ក្រោយកើតហេតុភ្លាម អ្នក បើករថយន្ត ចុះរត់គេចខ្លួនបាត់ ។
លោក សែម បញ្ញាមន ឣធិការនគរបាល ស្រុកដំណាក់ចង្អើរ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិល ដឹងថា ម្ចាស់រថយន្តបង្កមានឈ្មោះ ជីវ មក់ ភេទប្រុស មានទីលំនៅភូមិកែប សង្កាត់កែប ក្រុង ខេត្ត កែប ។
តាមប្រភពព័ត៌មាន ចុងក្រោយបានឲ្រដឹងថា ខាងរថយន្តបង្ក និងខាងម្ចាស់ផ្ទះ បានឈានទៅដោះ ស្រាយគ្នារួចរាល់ឣស់ហើយដែរ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល