ដោយ ៖ សយ សុភាព
-បញ្ចប់ពាក្យ ចចាមអារ៉ាម ស្នេហាត្រី កោណ
ភ្នំពេញ ៖ មួយថ្ងៃបន្ទាប់ពីបុរសពោះ ម៉ាយអភ័ព្វស្នេហ៍ នាយឧត្ដមសេនីយ៍ ជា តារា តាមរយៈ
អ្នកជំនិត របស់ខ្លួន ច្រាន ចោលនូវពាក្យចចាមអារ៉ាម ដែលថា រូបនាយពាក់ព័ន្ធស្នេហាត្រីកោណ
ជាមួយ នឹង ចន ច័ន្ទលក្ខិណា យុត្ថារ៉ា ឆាន្នី នោះ អ្នកនាង ចន ច័ន្ទលក្ខិណា តារាសម្ដែង ដ៏ល្បី
ល្បាញ បានចេញមកបញ្ជាក់ នៅថ្ងៃទី ២៦ ខែវិច្ឆិកា នេះថា រូបនាងពិតជាមិនមាន ការពាក់ព័ន្ធ
ស្នេហាអ្វីឡើយ ជាមួយនឹងនាយឧត្ដម សេនីយ៍ ពោះម៉ាយរូបនោះ។
អ្នកនាង ចន ច័ន្ទលក្ខិណា តារាសម្ដែង នៅតែជាទីពេញនិយម របស់ទស្សនិកជន បានបញ្ជាក់
ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ ដោយសំដីរួសរាយ និង ភាពស្និទ្ធស្នាលថា“
ការពិតអត់មាន ។ ខ្ញុំ អត់សប្បាយចិត្ដសោះ រឿងនេះបានកើតមាន ឡើងយូរហើយ ហើយបាន
ធ្វើឱ្យប៉ះពាល់ កិត្ដិយសធំណាស់ ចំពោះរូបលោក (នាយ ឧត្ដមសេនីយ៍ ជា តារា )”។ អ្នកនាង
ចន ច័ន្ទលក្ខិណា បានបញ្ជាក់ប្រាប់ទៀតថា “ប្រសិនបើមានការចូលស្ដីដណ្ដឹងខ្ញុំមែន នោះក៏វា
អាចជាហេតុផលដែរ ក៏ប៉ុន្ដែ មិន មានទាល់តែសោះ ហើយក៏មិនដែលធ្លាប់ ជួបទាក់ទងនិយាយ
គ្នាដែរ ”។ អ្នកនាងបន្ដ ទៀតថា ជីវិតឯកជននៃគ្រួសាររបស់នាង ពិតជាមិនអាចត្រឡប់ថយ
ក្រោយបានទេ ហើយអ្នកនាងក៏មិនចង់និយាយច្រើនដែរ ។ អ្នកនាង ចន ច័ន្ទ លក្ខិណា បាន
បញ្ជាក់ថា នាងទើប តែត្រឡប់មកពីប្រទេសម៉ាឡេស៊ី បាន ៣-៤ ថ្ងៃប៉ុណ្ណោះ ។
បន្ទាប់ពីការចេញមកបកស្រាយ របស់ អ្នកនាង ចន ច័ន្ទលក្ខិណា អំពីរឿងបេះដូង រួចមក មជ្ឈ-
មណ្ឌលព័ត៌ មានដើមអម្ពិលក៏ បានទាក់ទងភ្លាមៗ ទៅអ្នកជំនិតនឹងនាយ ឧត្ដមសេនីយ៍ ជា តារា
ដោយបានបញ្ជាក់ ថា អ្នកនាង ចន ច័ន្ទលក្ខិណា មិនមានការ ពាក់ព័ន្ធទាល់តែសោះ នៅក្នុងរឿង
ស្នេហា ត្រីកោណនេះ ហើយថា ការផ្សព្វផ្សាយទាំង ប៉ុន្មាន បានធ្វើឱ្យប៉ះពាល់ធំណាស់សម្រាប់
រូបនាយជាអ្នកប្រយុទ្ធជាយដែននោះ អ្នក ជំនិតរូបនេះ បានរាយការណ៍ជូនភ្លាមៗទៅ មេបញ្ជាការ
របស់គេ ដែលកំពុងស្ថិតនៅឯ សមរភូមិមុខក្បែរ ប្រាសាទព្រះវិហារ ខណៈ ដែលកំពុងអនុវត្ដបទ
បញ្ជា មេទ័ពកំពូល តេជោ សែន ក្នុងការការពារអធិបតេយ្យ បានធ្វើឱ្យមេបញ្ជាការរបស់គេរំភើប
រកអ្វី ប្រៀបផ្ទឹមពុំបាន ព្រោះទីបំផុតយុត្ដិធម៌ ត្រូវបានផ្ដល់ជូនលោក ។
អ្នកជំនិត បានឆ្លើយតបប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលវិញថា មេបញ្ជាការនាមជាអ្នក
ប្រយុទ្ធជាយដែនរូបនេះ សូមថ្លែងការកោតសរសើរ ចំពោះមន សិការ និងឧត្ដមគតិរបស់អ្នក
នាង ចន ច័ន្ទលក្ខិណា ដែលបង្ហាញការពិតនៅពេលនេះ។ ជាពិសេសបង្ហាញពីសេចក្តីថ្លៃថ្នូ
របស់អ្នកនាង ចន ច័ន្ទលក្ខិណា ។
អ្នកជំនិតនឹងមេបញ្ជាការរូបនេះបានបន្ដដកស្រង់សំដីមេទ័ពអភ័ព្វស្នេហ៍ពោះម៉ាយ កូន២រូបនេះ
ទៀតថា “មានតែអ្នកនាង ចន ច័ន្ទលក្ខិណា ទេ ដែលជាអ្នកបង្ហាញការ ពិត ឥឡូវការពិតបាន
មកដល់ហើយ ហើយក៏ មានតែពេលវេលាដែរ ដែលបង្ហាញការ ពិត ឥឡូវអ្វីៗវាជាការពិត
ហើយ ”។
អ្នកតាមដាន នៅក្នុងសាច់រឿងនៃ ពាក្យ ចចាមអារ៉ាមស្នេហាត្រីកោណ រវាង នាយឧត្ដមសេនីយ៍
ពោះម៉ាយ ចន ច័ន្ទលក្ខ ិណា និងយុត្ថារ៉ា ឆាន្នី បានវាយតម្លៃថា ទី បំផុត យុត្ដិធម៌ពិតជាមាន
សម្រាប់នាយ ឧត្ដមសេនីយ៍ មេបញ្ជាការសមរភូមិទិស ប្រាសាទព្រះវិហាររូបនេះពិតប្រាកដមែន
។ ដូច្នេះពាក្យចចាមអារ៉ាម នៃសាច់រឿង ស្នេហាត្រីកោណខាងលើនេះ បានមកដល់ទី បញ្ចប់
ហើយ ។ យុត្ដិធម៌ក៏ត្រូវបានលាតត្រដាងដែរ ។ ទោះជាយ៉ាងណាក្ដីក៏យើង បន់ស្រន់ឱ្យអ្នកនាង
ចន ច័ន្ទលក្ខិណា ក៏ ដូចជា យុត្ថារ៉ា ឆាន្នី ដែលធ្លាប់តែមាន ស្នេហាល្អូកល្អឺន រហូតដល់មានបុត្រី
មួយទុក ជាចំណងដៃនៃគូស្នេហ៍អាពាហ៍ពិពាហ៍នោះ មានសុភមង្គលជាដរាប ទោះបីជាពួកគេ
នឹង ឃ្លាតចាកឆ្ងាយ បន្ទាប់ពីសាលក្រមសាលា ដំបូងនឹងប្រកាសផ្ដាច់ចំណងអាពាហ៍ពិពាហ៍ នា
ពេលខាងមុខក៏ដោយ ។ នេះហើយជីវិត ដូចព្រះពុទ្ធលោកទូន្មានថា មានរូប មានទុក្ខ ហើយ
គ្មានមនុស្សណាម្នាក់ ដែលកើតមក លើលោកិយនេះ ស្គាល់តែសេចក្ដីសុខ គ្មានទុក្ខឡើយ
ហើយក៏មិនដែលមានទុក្ខ រហូត ដោយមិនស្គាល់សេចក្ដីសុខនោះទេ ។ អ្វីដែលសំខាន់ នៅ
|ពេលដែលមានបញ្ហា កើតឡើង តើមនុស្សម្នាក់ៗត្រូវប្រឈមមុខ ដោះស្រាយដោយរបៀបណា ។
អ្នកតាមដានក្នុងរឿងស្នេហាត្រីកោណ នេះ ក៏សម្ដែងការគោរព ចំពោះឧត្ដមគតិ នាយឧត្ដម
សេនីយ៍ អភ័ព្វស្នេហ៍រូបនេះផង ដែរ ហើយថា បារមីប្រាសាទព្រះវិហារពិត ជាបានផ្ដល់យុត្ដិ
ធម៌ដល់រូបនាយពិតប្រាកដ ជាពិសេសនឹងធ្វើឱ្យអាណាព្យាបាលទាំង២ ក៏ដូចជាកូនសំណព្វ
ចិត្ដទាំង ២ ជឿជាក់ថា រូបនាយពិតជាបរិសុទ្ធ ហើយ ការប្រយុទ្ធ របស់នាយកន្លងទៅ ក៏មិន
ធ្វើ ឱ្យនាយ ទាហានដទៃទៀត និងកូនទាហាន ទាស់ចិត្ដដែរ ។ សង្ឃឹមថា នាយនឹងមិនអភ័ព្វ
ស្នេហ៍តទៅទៀតទេ ។
នាយឧត្ដមសេនីយ៍រូបនេះ តាមរយៈ សីលធម៌ល្អ ឧត្ដមគតិខ្ពស់ មានជំនាញច្បាស់ ផ្នែកកលយុគ
នៅក្នុងជួរកងទ័ពធ្លាប់បាន សិក្សាសាលានាយទាហានជាន់ខ្ពស់នៅ បារាំង អតីតសហភាពសូ
វៀត ធ្លាប់ចូលរួមសិក្សាដកបទពិសោធន៍ផ្នែកយុទ្ធសាស្រ្តេយោធា នៅអង្គការសហប្រជាជាតិ
ជាពិសេសការអនុ វត្ដន៍បទបញ្ជារបស់មេបញ្ជាការខ្ពស់ផុត លេខផ្កាយ៥ តេជោ សែន ក្នុងការ
ប្រយុទ្ធ ការពារអធិបតេយ្យ នាសមរភូមិតំបន់ ប្រាសាទព្រះវិហារ នាយនឹងនូវសំណាងល្អ ឡើង
បុណ្យ យសស័ក្ដិជាក់ជាមិនខាន ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល