CamNews

តារា 

តារាភាពយន្តស្រីធ្វេសប្រហែស បង្ហោះរូបអាក្រាតរបស់ខ្លួន

ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើននាក់ កំពុងមានការភ្ញាក់ផ្អើលជាខ្លាំង ពេល
ដែល
Alison Pill, តារាភាពយន្តស្រីដ៏ស្រស់ស្អាតវ័យ ២៦ឆ្នាំបង្ហោះដោយខ្លួនឯងនូវរូប
ភាពអាក្រាត
ល្វែងលើ ចេញសុដន់ទាំងគូ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន
របស់នាង។

ភ្លាមៗនោះ រូបភាពនេះបានរីករាលដាលពាសពេញអ៊ីនធឺណេតយ៉ាងឆាប់រហ័ស។ អ្នកគាំទ្ររូប
នាងស្ទើរតែទាំងអស់សុទ្ធតែមានការភ្ញាក់ផ្អើល និងបះសក់ជាមួយនឹងរូបភាពដែលមិនបានស្លៀក
អ្វីទាំងអស់នៅលើខ្លួនរបស់តារាក្នុងចិត្តរបស់ពួកគេ។

នៅក្នុងរូបភាពនោះ Alison Pill កំពុងតែគេងនៅលើគ្រែជាមួយនឹងដងខ្លួនមិនមានអាវអ្វីទាំងអស់
ភ្នែកសំលឹងទៅម៉ាស៊ីនថត ចុចថតរូបដោយខ្លួនឯង។

រូបភាពដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងធ្លាក់ដល់ដៃមនុស្សរាប់លាននាក់របស់ Alison

ក្រោយមក Alison ក៏បានធ្វើការស្រាយបញ្ជាក់ថា នោះគឺជាកំហុសបច្ចេកទេស ដោយនាងបាន
ច្រឡំដៃថាចុចប៊ូតុង "Delete" តែបែរច្រឡំចុចប៊ូតុង "Send" ឡើងបណ្តាញទំនាក់ទំនងសង្គមទៅ
វិញ ហើយនាងក៏បានធ្វើការសុំទោសដល់អ្នកគាំទ្ររបស់នាងផងដែរ។

Alison ជាតារាភាពយន្តស្រីលើទូរទស្សន៍អាមេរិច ដែលទទួលបានការស្រលាញ់រាប់អានច្រើន

Alison Pill ជាតារាភាពយន្តលើប៉ុស្តិ៍ទូរទស្សន៍ និងឆាកតន្រ្តីរបស់កាណាដា។ នាងចាប់ផ្តើមល្បី
ឈ្មោះតាមរយះរឿងមួយចំនួនដូចជា Milk (ធ្លាប់ទទួលបានរង្វាន់ Oscar ឆ្នាំ2008), Scott Pilgrim
vs. the World, និង Midnight in Paris។

សព្វថ្ងៃ Alison ជាតារារបស់ “Newsroom”, ភាពយន្តនៅលើទូរទស្សន៍មួយ ដែលទទួលបានការ
ទស្សនាច្រើននៅលើ HBO៕

ដោយ៖ សិលា
ប្រភព៖ 24h


Tags: Alison Pill take nude picture hot entertainment star actress