CamNews

តារា 

ក្រុមអ្នកគាំទ្រទាំងអស់ បង្កើតយុទ្ធនាការជុំរុញឲ 2NE1 ចូលរួមក្នុងព្រឹត្តិការណ៏ MAMA ឆ្នាំ 2014

កាលពីថ្ងៃទី​១ ខែ​វិច្ឆិកា អ្នកគាំទ្រក្រុម 2NE1ទាំងអស់ បានបង្កើតនូវយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម តាមរយៈ គេហទំព័រ Facebook Instagram និង Twitter ដោយដាក់ថា៖ពួក យើងត្រូវការ 2NE1 នៅក្នុង ព្រឹត្តិការណ៏ពានរង្វាន់ MAMA ឆ្នាំ 2014។ យុទ្ធនាការនោះ ក៏បានបញ្ចូលនូវពាក្យស្លោកមួយផងដែរថា៖ គ្មាន 2NE1 គ្មាន  MAMA។ យុទ្ធនាការនោះ ធ្វើឡើងដើម្បី ប្រឈមនឹង សេចក្តីរាយការណ៏ ដែល YG Entertainment បានអះអាងថា ក្រុម 2NE1 នឹងមិនចូលរួម រឺក៏ សំដែងនៅចុងឆ្នាំនេះទេ។





MAMA  គឺជាព្រឹត្តិការណ៏ចុងឆ្នាំដ៏សំខាន់បំផុតសំរាប់ តារា K-Pop ទាំងអស់ ហើយក្នុងនោះផង ដែរ 2NE1 ថ្មីៗនេះ កំពុងនាំមុខ Girls’ Generation ផ្នែក the Best Female Group នៅក្នុង MAMA  ឆ្នាំ២០១៤ នេះ ដែលពួកគេទទួលបាន ការបោះឆ្នោតគាំទ្ររហូតដល់ ៣០,៤% រីឯ Girls’ Generation វិញទទួលបាន ២៣,៨% ។

 

 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  YG 

 

 

 


Tags: MAMA 2014 2ne1 campaign kpop