ភ្នំពេញៈ នេះមិនមែនជាលើកទី១ទេ ដែលមានមតិ រិះគន់ពីទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេស
ដោយសារតែប ទចម្រៀងភាគច្រើន ដែល ចេញ លក់នៅលើ ទីផ្សារក្នុងស្រុក ចម្លងស្តាយពីគេ
ទាំងទំនុកច្រៀងនិងការ សម្តែងកាយវិការខារ៉ាអូខេ ហើយថ្មីៗកន្លងទៅនេះ តារាចម្រៀង កញ្ញា
ខេមរៈ ស្រីពៅ ទើបតែទទួលរងការរិះគន់ យ៉ាងចាស់ដៃពី ទស្សនិកជន ក្រោយពីបទចម្រៀង
កាយវិការខារ៉ាអូខេរបស់នាង គឺបទ “Don’t Care” ចេញលក់នៅលើ ទីផ្សារមិនទាន់បាន ប៉ុន្មាន
ដង្ហើមផងនោះ ។
កន្លងមកមានតារាចម្រៀង ប្រុសស្រីជាច្រើនត្រូវ បានទស្សនិកជនរិះគន់ សម្តែង ការមិនពេញចិត្ត
នៅរាល់បទចម្រៀង ដែលបានយកស្ទីល បទ ចម្រៀងពី ប្រទេសជិតខាងមកច្រៀង និងសម្តែងតាម
គេ មិនឈប់មិន ឈរ រហូតធ្វើឲ្យទស្សនិកជន បញ្ចេញប្រតិកម្ម មិនពេញចិត្តក្នុងការចម្លង បទចម្រៀង
ពីគេហើយ កាលពីពេលថ្មីៗនេះ តារាចម្រៀងរាងតូចច្រឡឹង ខ្ពស់ស្រឡះសម្បុរ ស្រអែមស្រស់ កញ្ញា
ខេមរៈ ស្រីពៅ ក៏ទើបតែត្រូវ ព្រនង់នៃការរិះគន់ មិនសំចៃមាត់ពី សំណាក់ទស្សនិកជន និងក្រុមអ្នក
គាំទ្របានសម្តែង ការខកចិត្តចំពោះតារារូបនេះ ក្រោយពីនាងចេញបទ ចម្រៀងថ្មី មានចំណងជើងថា
“Don’t Care” ដែលបទចម្រៀងនេះត្រូវ មហាជនលើកឡើងថា ដកស្រង់យកលំនាំ ទាំងសាច់ភ្លេងការ
សម្តែង ទាំងស្រុងចម្លង ពីប្រទេសថៃ ។
នៅក្នុងបទចម្រៀង “Don’t Care” របស់ផលិតកម្មសាន់ដេ ដែលបក ស្រាយដោយ កញ្ញា ខេមរៈ ស្រី
ពៅ ត្រូវបានទស្សនិកជន លើកយកមក ប្រៀបធៀបជាមួយបទចម្រៀង ដែលបកស្រាយដោយតារា
ចម្រៀងថៃ មានចំណងជើងថា “I Don’t Care” បើតាមអត្ថន័យ សាច់ភ្លេងបូករួម ជាមួយការសម្តែង
គឺដូចគ្នាខ្លាំងណាស់ ដោយតាមការ សម្តែងនេះមើល ទៅដូចគ្នា ទាំងការតុបតែងខ្លួនស្ លៀកពាក់
កាយវិការ សម្តែងតួប្រុស ក៏ មានសម្បុរស្រដៀងគ្នា ទាំងកំពស់មិនតែប៉ុណ្ណោះ សូម្បីតែចំណង ជើង
ក៏ ដូចគ្នាទៀត ។ ក្រោយពីបទចម្រៀងមួយនេះ ចេញលក់នៅលើទីផ្សារមិន ទាន់បានប៉ុន្មានផង ក៏
ត្រូវមហាជន ធ្វើការរិះគន់ និងវាយប្រហារទៅលើ ការសម្តែង និងច្រៀងរបស់ នាងថាមិនចេះ មាន
គំនិតច្នៃប្រឌិតធ្វើដោយ ខ្លួនឯងទេ ចេះតែពីដើរ យករបស់គេមក ធ្វើតាមពីក្រោយនាំ ឲ្យប្រទេស ជិត
ខាង មើលងាយនិងធ្វើឲ្យ ប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ ។
ពាក់ព័ន្ធនឹងការរិះគន់នេះត្រូវបាន លោក ខេមរៈ ភារុណ ត្រូវជាបងប្រុស បង្កើតរបស់ កញ្ញា ខេមរៈ
ស្រីពៅ បានប្រាប់ Looking TODAY ឲ្យដឹង តាមទូរស័ព្ទថា លោកទទួលស្គាល់ ថាបទចម្រៀងនេះ
បានចម្លងស្ទីលពី ក្រៅប្រទេសមែនតែនេះ គ្រាន់តែជាជ្រុងតូច មួយនៃវប្បធម៌ទាំងស្រុង របស់គេ
តែប៉ុណ្ណោះ ហើយម្យ៉ាងវិញ ទៀតលោកមិនបាន យកអត្ថន័យនៃ បទចម្រៀងពីគេមកទេ គឺលោក
ចំណាយពេល និងការតាំងចិត្តសរសេរ ដោយខ្លួនឯង ហើយសម្រាប់ការសម្តែងនោះ គ្រាន់តែ
លោកចង់ធ្វើឲ្យ ប្លែកទាក់ទាញ ការចាប់អារម្មណ៍ពីទស្សនិកជន និងមិត្តៗយុវវ័យ សម័យ ទំនើប
តែប៉ុណ្ណោះ ។
អ្នកនិពន្ធបទចម្រៀង និងដឹកនាំសម្ដែងល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ រូបនេះ បានប្រាប់ទៀត
ថា “ការរិះគន់តែងតែមានបទ ចម្រៀងវាមិនអាច ដដែលៗបានទេ ធម្មតាគេយកពីយើង ហើយយើង
ក៏យកពីគេដូចគ្នា ខ្ញុំ យល់ថាទស្សនិកជនចង់ឲ្យយើង ផលិតធ្វើដោយខ្លួនឯងហើយ ខ្ញុំទទួល ស្គាល់
ថាប្រសិនបើកូនខ្មែរ ធ្វើដោយខ្លួនឯងប្រាកដ ជាធ្វើបានតែអ្វីដែល សំខាន់គឺ អាស្រ័យលើផ្នែកសេដ្ឋ
កិច្ច បើគ្រាន់តែឌីសចេញលក់តម្លៃ ត្រឹម តែ១ម៉ឺនរៀល ទស្សនិកជនមិនទិញផង ដោយគិតថាតម្លៃ
នេះថ្លៃចុះឲ្យពួក ខ្ញុំធ្វើបែបនោះ ទៅម៉េចនឹងរួចទៅ ” ។
លោកខេមរៈ ភារុណបានប្រាប់ទៀតថា មុននិងសម្រេចរៀបចំការងារ ណាមួយអ្វី ដែលត្រូវគិតជាមុន
គឺ ចំណូលបើសិនជាយើងងាក ទៅលើ ប្រទេសដទៃគេមានសេដ្ឋកិច្ច (លុយ) គ្រប់គ្រាន់ ទោះជា១ឆ្នាំ
គេចេញ មួយវ៉ុលក៏គេនៅ តែមានថវិការ គ្រប់គ្រង់ការ ចំណាយផ្សេងៗ នៅក្នុង ផលិតកម្ម “ខ្ញុំក៏ដូចជា
ខាងផលិតកម្ម រីករាយទទួល យកការរិះគន់ ក្នុង ន័យស្ថាបនា ហើយសម្រាប់ការរិះគន់ ទៅលើបទ
ចម្រៀងខាងលើនោះ ខ្ញុំចង់បញ្ជាក់ថាខ្ញុំដកស្រង់ពី ប្រទេសឥណ្ឌា ទាំងការសម្តែង តុបតែងខ្លួន រាំនិង
ការរៀបចំ ទីតាំងថតនោះ មិនមែនជាលើកទី១ទេ កន្លងមកផលិត កម្មក៏ធ្លាប់បាន ថតបទចម្រៀង
ដោយ ដកស្រង់ប្រពៃណីបែបចិនដែរ ” ៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល