ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ប្រចាំទូរទស្សន៍បាយ័ន អ្នកនាង ចន ចន្ទលក្ខិណា កាលពីថ្ងៃទី ២០ មិថុនា បានរៀបចំពិធីខួបកំណើត របស់ខ្លួន ដែលមានការចូលរួមពី សិល្បករសិល្បការិនីល្បីៗ របស់កម្ពុជាជាច្រើនរូប ជាពិសេសអ្នកដែល ស្និទ្ធសា្នលនឹងនាង។
អ្វីដែលគេកត់សម្គាល់ នៅក្នុងកម្មវិធីនោះ គេឃើញអ្នកមេម៉ាយកូនមួយ ដែលទើបតែមាន ការលែងលៈគ្នា ជាមួយ ស្វាមី ដែលជា តារាសម្តែងដូចគ្នា លោក យុទ្ធ តារាឆានី បានស្រក់ទឹកភ្នែក ក្នងកម្មវិធីខួបកំណើតរបស់ខ្លួន។
យ៉ាងណាគេមិនដឹងថា តើអ្នកមេម៉ាយសាច់សខ្ចីរូបនេះ ស្រក់ទឹកភ្នែកដោយសារអ្វី ច្បាស់នោះទេ តែប្រហែលជារំជួលចិត្ត ដោយសាររឿងអ្វីមួយ នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន៕