ភ្នំពេញ ៖ នារីបម្រើការហាងមួយឈ្មោះ ប្លូណាយ ជាអ្នកចម្រៀងប្រចាំហាងម្នាក់ បានមកដាក់ពាក្យ បណ្តឹងឲ្យនគរបាល ជួយរកយុត្តិធម៌ឲ្យដោយសារភ្ញៀវម្នាក់ បានបបួលនាងមកដេកហើយ សន្យាថា ឲ្យ លុយចំនួន ២០ដុល្លារ ប៉ុន្តែបន្ទាប់ពីដេករួច បែរជាឲ្យលុយតែ ១៥០០០រៀល បែរជាយកលុយនាង ចំនួន ១០ដុល្លារ និងទូរស័ព្ទ១គ្រឿងគេចខ្លួនបាត់ ។ ការមកដាក់ពាក្យបណ្តឹងនេះ កាលពីវេលាម៉ោង ៨ និង៣០នាទីនៅប៉ុស្តិ៍កាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
បើយោងតាម នគរបាលប៉ុស្តិ៍នោះ បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ស.ស្រ.ល.ណ អាយុ២២ឆ្នាំ មានមុខរបរ អ្នកចម្រៀងប្រចាំហាង ប្លូណាយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់សែនសុខ ។ ចំណែកឯ ជនសង្ស័យវិញ ពុំបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា មានមុខរបរជាគ្រូបង្រៀន ។
នារីរងគ្រោះ បានរៀបរាប់ប្រាប់នគរបាលថា កាលពីល្ងាចជនសង្ស័យ ដែលជាភ្ញៀវ បានចូលទៅស៊ីផឹក នៅហាង រួចហើយក៏បានបបួលនាងមកដេកដោយសន្យាឲ្យលុយនាងចំនួន ២០ដុល្លារ ក្រោយមកនាង ក៏យល់ព្រមមកដេកជាមួយ ដោយជនសង្ស័យបានឌុបនាងមកដេកនៅក្នុងផ្ទះសំណាក់ យីហោ សុខ ចាន់ធូ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយនៅក្នុងរាត្រី នោះ ភ្ញៀវបណ្តូលចិត្តរបស់នាង បានធ្វើសកម្មភាពមកលើនាងបានរហូតដល់ទៅ ៣ ដង រួចហើយ ក៏នាំ គ្នាដេកលង់លក់ទៅ ប៉ុន្តែ ក្រោយមកភ្ញៀវនោះ ភ្ញាក់មុននាង ក៏បានស្លៀកពាក់បម្រុងចេញ ស្រាប់តែ នាងប្រទះឃើញទាន់ ក៏ស្រែកហៅទើបភ្ញៀវនោះ បោះលុយឲ្យនាងត្រឹមតែ ១៥០០០រៀល រួចហើយ ឡើងម៉ូតូគេចខ្លួនបាត់ ។ លុះភ្ញៀវនោះចេញទៅបាត់ទើបនាងដឹងថា បាត់ទូរស័ព្ទដៃ១គ្រឿង ម៉ាកណូគា អិនចុចពិល និងលុយ ១០ដុល្លារផងដែរ ក្រោយមកនាង បានមកដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយ អន្តរាគមន៍ដល់រូបនាង ។
នារីរងគ្រោះបានបន្តទៀតថា នាងពុំបានស្គាល់ឈ្មោះភ្ញៀវខាងលើទេ គ្រាន់ដឹងថា ជាគ្រូបង្រៀន នៅម្តុំ ណា ដោយនាងមិនបញ្ជាក់កន្លែងធ្វើការនោះទេ ហើយឧស្សាហ៍ចូលស៊ីផឹកនៅក្នុងហាងជារឿយៗ ទើប បានស្គាល់នាងនោះ ៕
