ភ្នំពេញ ៖ ស្រ្តីក្មេងខ្ចីរូបស្រស់ម្នាក់ ត្រូវបានគេ ប្រទះឃើញ ដេកដួលសន្លប់ ស្តូកស្តឹងបែកពពុះ
ម្នាក់ឯងនៅក្បែររបងរោងចក្រដោយពុំដឹងមូលហេតុ ប៉ុន្តែប្រជាពលរដ្ឋ អ្នកលក់ដូរខាងមុខរោង
ចក្រសង្ស័យថា ស្រ្តីរូបនេះទំនង ជាផឹកថ្នាំពុល ប៉ងធ្វើអត្តឃាត ។
ការប្រទះឃើញស្រ្តីរងគ្រោះនេះ កើតឡើង កាលពីវេលាម៉ោង៤និង៤០នាទីនារសៀលថ្ងៃទី០៥
ខែសីហា ឆ្នាំ២០១៣ នៅចំណុច ក្បែររបង រោងចក្រ ជី អេស ធី ដែលមានទីតាំងស្ថិត នៅតាម
បណ្តោយផ្លូវ ជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋ ដែលលក់ដូរ នៅក្បែររបងរោងចក្រខាងលើបាននិយាយថា ស្រ្តីរងគ្រោះ ពុំដឹងជា
មកពីណាទៅណា ក៏មិនដឹងមាន ឈ្មោះអ្វីនោះដែរ មានអាយុ ប្រហែលជា២០ឆ្នាំង សម្បុរ ស
ស្លៀកខោយឺតខ្មៅ ជើងវែង ពាក់អាវយឺតពណ៌ សូកូឡា និងអាវយឺតខ្មៅពីក្រៅ ។
មុនពេលកើតហេតុ គេបានឃើញស្រ្តីរងគ្រោះ ខាងលើ ដើររេរានៅខាងមុខរោងចក្រ ដោយទឹក
មុខស្រងូតស្រង៉ាត់ ដៃកាន់ថង់ ខ្មៅមួយ ក្រោយមកមិនដឹងថា ស្រ្តីរូបនេះទៅ ណាមកណាបាត់
លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែប្រទះឃើញ ស្រ្តីរូបនេះ ដេកដួលសន្លប់ ស្តូកស្តឹង បែក
ពពុះមាត់នៅ ក្បែររបងរោងចក្រ ឃើញសភាពបែបនេះ ក៏បានរាយការណ៍ ជូនសមត្ថកិច្ច មូល
ដ្ឋាន ឲ្យជួយអន្តរាគមន៍ និងបានហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០
ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃដើម្បីជួយសង្គ្រោះ អាយុជីវិត
បន្ទាន់ ហើយរហូតដល់ពេលនេះ ស្រ្តីរងគ្រោះពុំទាន់ដឹងខ្លួននៅឡើយទេ ក្រុមគ្រួពេទ្យកំពុងតែ
ជួយ ព្យាបាលយ៉ាង យកចិត្តទុកដាក់បំផុត ។
បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះទំនង មានវិបត្តិអ្វីមួយហើយ
ហើយស្រ្តីរូបនេះ បានផឹកថ្នាំធ្វើអត្តឃាត ហើយមើលទៅ ប៉ុន្តែមិនបានសម្រេច ត្រូវបានក្រុម
សង្គ្រោះបញ្ជូន ទៅសង្គ្រោះទាន់ ។ ប៉ុន្តែទោះ បីជាយ៉ាងក៏គ្មាន ប្រភពមួយណាបញ្ជាក់ឲ្យ បាន
ច្បាស់អំពីមូលហេតុ នៃការដួលសន្លប់នេះដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល