CamNews

តារា 

លេច​ឮថា មាន សូនីតា បុរស​កូន​លោក​ធំ តាម​ស្រលាញ់

ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង មានសម្រស់ស្រស់ស្អាតកញ្ញា មាន សូនីតា មួយរយៈនេះ មហា
ជនមើលឃើញថា សន្ទុះការងារអាជីពសិល្បៈ របស់នាងហាក់មានយីអ៊ុន ហក់ឡើងទៅមុខយ៉ាង
ឆាប់រហ័ស តាមរយៈការសម្តែង។ មិនតែប៉ុណ្ណោះប្រជាប្រិយភាព និង ការគាំទ្រកាន់តែ ក៏កំពុងតែ
ស្ទុះឡើង ជាលំដាប់ផងដែរ។

ដោយសាររូបសម្រស់ ដ៏សែនស្រស់សោភារបស់ មាន សូនីតា បានធ្វើឱ្យបុរសជាច្រើន មានទាំង
អ្នកនៅក្នុងស្រុក និង ក្រៅស្រុកនាំគ្នាចាប់ចិត្តប្រតិព័ទ្ធ ចង់បាននាងយកធ្វើជាគូគាប់ សម្រាប់ទៅថ្ងៃ
អនាគត។ ទន្ទឹមនិងនេះ ក៏មានលេចឮព័ត៌មានមកថា ស្រីស្រស់ មាន សូនីតា កំពុងមានបុរសវ័យ
ប្រហែលនាងម្នាក់ សម្លឹងចង់បានយកធ្វើជា ម្ចាស់បេះដូងផងដែរ។

ប្រភព័ត៌មានពីអ្នកសិល្បៈ ដែលជិតដិតជាមួយតារាសម្តែង ស្រីធ្មេញជំពឹសរូបនេះ បានបង្ហើបប្រាប់ថា
កញ្ញា មាន សូនីតា មិនធម្មតាទេ ពេលនេះកំពុងធ្វើឱ្យបុរសៗ ជាច្រើនឈ្លួកវង្វេង និងសម្រស់សាច់ដ៏
សែន សខ្ចីរបស់នាង។ទន្ទឹមជាមួយគ្នានេះដែរ ក៏មានព័ត៌មានលេចឮល្ហៀងៗដែរថា មានបុរសកូន
លោកធំ ក្នុងស្រុកម្នាក់កំពុងតែ ព្យាយាមទាក់ទងមកដើម្បី សុំសេចក្តីស្រលាញ់ពី សូនីតា។

ប្រភពខាងលើ បានបន្តថាបុរសម្នាក់នេះ មានវ័យប្រហាក់ប្រហែលគ្នា ជាមួយនឹងនាង ហើយបុរស
ម្នាក់នោះ ក៏ជាកូនរបស់លោកធំម្នាក់ ដែលមានទ្រព្យសម្បត្តិ ច្រើនហូហៀរ ព្រមទាំងមានឥទ្ធិពល
មិនធម្មតានៅក្នុងស្រុកទៀតផង។

ទោះបីជាយ៉ាងណាក្តី គេមិនទាន់ដឹងថា តើកញ្ញា មាន សូនីតា ព្រមទទួលយកបុរសម្នាក់នេះ មកធ្វើ
ជាម្ចាស់ចិត្ត ឬមួយក៏យ៉ាងណានោះទេ ព្រោះថាកន្លងមក គេក៏ធ្លាប់ដឹងថា មាន សូនីតា មានអ្នកតាម
ស្រលាញ់ច្រើន ។ ប៉ុន្តែនាងតែងតែឆ្លើយ បដិសេធចំពោះការស្រលាញ់ ពីសំណាក់បុរសៗទាំងនោះ។

ជុំវិញព័ត៌មានខាងលើនេះ គេហទំព័រ Looking TODAY មិនទាន់អាចសុំការបកស្រាយ ពីតារាស្រីរូប
នេះបាននៅឡើយទេ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣នេះ ព្រោះលេខទូរស័ព្ទរបស់នាង មិនអាចធ្វើ
ទាក់ទងបាន។ ដូច្នេះគេហទំព័រ Looking TODAY រង់ចាំស្វាគមន៍ជានិច្ច ចំពោះការចេញមុខ មកបក
ស្រាយជុំវិញរឿងនេះ ពីសំណាក់កញ្ញា មាន សូនីតា នៅពេលក្រោយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: mean sonita entertainment khmer star