ក្នុងក្រុមចំរៀង សមាជិកនីមួយៗ តែងតែមានការលេងសើច បន្តិចបន្តួចដើម្បីបង្កើតភាពស្និត
ស្នាលជាមួយគ្នា តែនៅពេលដែលលេងហួសហេតុនោះ វាមិនល្អមើលនោះទេ ។ ថ្មីៗនេះនៅ
លើអ៊ីនធើណេត ត្រូវបានគេបង្ហោះរូបមានចលនាជាច្រើន ដែលបង្ហាញអំពីសកម្មភាពមិនល្អ
មើល ដែលសមាជិកក្រុមចំរៀង SNSD នាង Jessica បានធ្វើដាក់សមាជិកក្រុម ។
ដូចដែលទស្សនិកជន បានឃើញរូបដែលមានចលនាខាងលើនេះហើយ គឺថា Jessica នាង
ចូលចិត្តប្រើដៃជើង ជាមួយនិងសមាជិករួមក្រុមរបស់នាងខ្លាំងណាស់ ។ ទស្សនិកជននិយាយ
ថា ជាមួយនិងទឹកមុខនាង យើងមើលទៅមិនដូចជានាង ធ្វើលេងជាមួយនិងមិត្តរួមក្រុមឡើយ
អោយតែពេលនាង ប្រើដៃវាយ ឬរុញក្បាលគេ ទឹកមុខរបស់នាងគឺធ្វើដូចជាខឹងសមាជិកម្នាក់
នោះអញ្ចឹង ។
ទស្សនិកជនជាច្រើន បានសំដែងការមិនពេញចិត្តទៅនិង ទង្វើរបស់នាង តើទស្សនិកជនគិត
យ៉ាងណាដែរ?