CamNews

តារា 

SM Entertainment​ ចាប់​ផ្តើម​​ដាក់​​ពាក្យ​ប្តឹង លើ​អ្នក​ប្រើ​​ពាក្យ​មិនសមរម្យ ចំពោះ​​...

(កូរ៉េ)៖ SM Entertainment បានចាប់ផ្តើមធ្វើឲ្យកក្រើក មជ្ឈដ្ឋានសិល្បៈ ក្រោយពីមានការដាក់ពាក្យប្តឹង អ្នកដែលចូលមកបញ្ចេញមតិ លេងសើចរប៉ិលរប៉ូច ដែលប៉ះពាល់សីលធម៌ នៃការប្រើសម្តីមិនល្អ ដល់សមាជិកតារាចម្រៀង របស់ផលិតកម្ម។

បណ្តឹងរបស់ SM Entertainment ថ្មីៗនេះ មានច្រើនប្រឆាំងនឹងមនុស្ស ដែលចូលមកបញ្ចេញសារដោយសម្តី មិនសមគួរលើតារាចម្រៀង របស់ផលិតកម្មមានដូចជា EXO’s Chanyeol, NCT’s Taeyong និង Red Velvet’s Yeri ដែលពាក្យបណ្តឹងទាំងនេះ ត្រូវបានដាក់ទៅប៉ុស្តិ៍ប៉ូលិស Gangnam ហើយរឿងក្តីនេះ ក៏កំពុងដំណើរការនីតិវិធី ខណៈប៉ូលិសកំពុង បើកការស៊ើបអង្កេតពាក់ព័ន្ធ នឹងករណីបរិហាកេរ្តិ៍។

បណ្តឹងទីមួយនោះ ត្រូវបាន SM Entertainment ប្តឹងប្រឆាំង អ្នកចូលមកបញ្ចេញសារថា ឲ្យតារាចម្រៀង Sulli និង Taeyeon របស់ក្រុម Girl’s Generation៕

smsuesnetizensmaliciouscomments


ផ្តល់សិទ្ធិដោយ ៖ ​ខ្មែរថកឃីង


Tags: Seoul South korea kpop SNSD Seohyun