(ភ្នំពេញ)៖ នៅម៉ោងជិត ៨៖៣០នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ នេះប្រធានសាលាដំបូង រាជធានីភ្នំពេញ លោក អាំង មាលតី បានកំពុងដឹកនាំមន្ត្រីសំខាន់ៗ ព្រះរាជអាជ្ញា និងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ បន្តចុះឆែកឆេរភូមិគ្រឹះ បុរី៩៩៩ របស់លោកឧកញ៉ា ថោង សារ៉ាត់ ជាសារជាថ្មីទៀត នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពាក់ព័ន្ធនឹងឃាតកម្មសាហាវលើក លោកឧកញ៉ា អ៊ឹង មេងជឺ។ សូមជំរាបថា រហូតដល់មកពេល ឧកញ៉ា ថោង សារ៉ាត់ ដែលជាមេខ្លោងពាក់ព័ន្ធ ការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កំពុងបន្តរត់គេចខ្លួន ហើយសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវ ស្វែងរកតាមចាប់យកផ្តន្ទាទោសតាមច្បាប់៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល