Lee Hyori តារាចំរៀងដែលមានបទពិសោធន៍ច្រើន ត្រូវបានគេស្គាល់ថា មានជំនាញក្នុងការ
តែងខ្លួនជារបៀបសិចស៊ី ហើយធ្វើអោយទស្សនិកជន យកធ្វើជានិមិត្តរូប នៃតារាសិចស៊ីប្រចាំ
កូរ៉េ ។ បន្ទាប់ពីរៀបការ ជាមួយនិងស្វាមី Lee Sang Soon រួចមក នាងមិនធ្លាក់ប្រជាប្រិយភាព
ឡើយ នាងនៅតែត្រូវប៉ាន់ជានិច្ច ព្រោះនាងនៅតែសិចស៊ីនិងស្អាត ។
ថ្មីៗនេះនាងបាន ទស្សនាវដ្ដី Cosmopolitian អញ្ជើញអោយធ្វើជាតារាម៉ូដែល ។ ប្រាកដណាស់
នាងមិនចោលស្ទីលសិចស៊ីរបស់នាងឡើយ ។ នាងបាននិយាយថា បន្ទាប់ពីនាងរៀបការរួច
នាងគិតថា ប្រហែលជានាងលែងមានឱកាស ថតរូបសិចស៊ីទៀតហើយ តែពេលនេះបានខាង
Cosmoplitian អញ្ជើញនាង ពិតជាធ្វើអោយនាងសប្បាយចិត្តណាស់ ។
Lee Hyori ក៏បានប្រាប់អំពី ជីវិតអាពាហ៍ពិពាហ៍របស់នាងផងដែរថា ពេលនេះនាងកំពុងស្ថិតនៅ
ក្នុងវិស្សមកាលជាមួយនិង ស្វាមីរបស់នាង ហើយពួកនាងមានជីវិតសប្បាយរីករាយណាស់ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop