ព័ត៌មានជាតិ ៖ ជាមួយនឹងព័ត៌មានដ៏រស៊ើបល្បីទូទាំងប្រទេស កម្ពុជា ទាក់ទិន ទៅនឹងករណីផ្ទុះឡើង នូវករណីឆ្លងជម្ងឺអេដស៍ ស្ទើរតែពេញមួយ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងនោះ មិនត្រឹមតែមាន ភាព ល្បី ល្បាញ តាមរយៈការតក់ស្លុត ការកើតឡើងករណីដ៏កម្រ មួយនេះ នៅក្នុងស្រុកតែប៉ុណ្ណោះទេ ក៏ ប៉ុន្តែ នៅ ឯ ក្រៅ ស្រុកវិញ ក៏មានភាពល្បីល្បាញ និងពេញនិយមជាខ្លាំង ដូចគ្នាដែរ តួយ៉ាង ទំព័រ សារ ព័ត៌ មានបរទេស នាំ មុខ ស៊ីអិនអិន បានចុះផ្សាយលើទំព័រមុខផ្ទាល់តែម្តង ផ្តើមដោយចំណងជើងធំៗ "កម្ពុជា បញ្ជា អោយមានការស៊ើបអង្កេត ជាក់ស្តែង ស្តីពីករណីផ្ទុះការឆ្លង មេរោគអេដស៍ នៅក្នុងភូមិ ខណៈមនុស្ស ច្រើនជាង ១០០ ធ្វើតេស្តិ៍ រកឃើញ ថាបានឆ្លងមេរោគ អេដស៍ (Positive)" ។
គួររំឮកថា ក្នុងគ្រាដែលប្រជាពលរដ្ឋនៅឃុំរកា ស្រុកសង្កែ ក្នុងខេត្តបាត់ដំបង បានកើតជំងឺ អេដស៍ ជា បន្តបន្ទាប់ រហូតដល់ជាង១០០នាក់ ដោយសារតែ ការចំលងមេរោគ ពី គ្រូពេទ្យ ភូមិនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បាន បញ្ជា ឲ្យ អាជ្ញាធរមាន សមត្ថកិច្ចត្រូវការពារ សុវត្ថិ ភាព ក្រុមគ្រួសាររបស់គ្រូពេទ្យ ឲ្យបានល្អ ខណៈសម្តេច មិនទាន់ ជឿអំពី ការចំលងមេរោគដ៏ កាចសា ហាវ មួយនេះ។
សម្តេចនាយករដ្ឋមន្រ្តី បាន មា នប្រសាសន៍ ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសកល វិទ្យាល័យ ភូ មិន្ទ ចំការដូងព្រែកលាភ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ថា សូម អំពាវនាវឲ្យកុំ ឲ្យអ្នកស្រុកមានការ តក់ស្លុតអំពីករណីនេះ ហើយត្រូវរក្សាភាពស្ងប់ស្ងៀម។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា «ទាមទារឲ្យការពារសុវត្ថិភាពគ្រូពេទ្យនិងក្រុមគ្រួសារ គ្រូពេទ្យ សូមអំពាវ នាវ ដល់ប្រជាពលរដ្ឋនៅទីនោះ តិច ថា ឃើញគាត់ ទៅវ៉ៃសម្លាប់គាត់ ។សុវត្ថិភាព របស់គាត់ជារឿង សំខាន់ណាស់ ដើម្បីផ្តល់ក្នុងការស្រាវជ្រាវមួយពិតប្រាកដ ហើយសួរគាត់ថា ១០៦នាក់នេះ ចេញពីការ ព្យាបាល របស់គាត់ទាំងអស់ឬយ៉ាងម៉េច សិក្សាមិនទាន់ គ្រប់ជ្រុងជ្រោយទេ ពិបាកជឿដែរត្រូវតែសហ ការគ្នា»។
សម្តេចនាយកបន្ត រហូតមកដល់ពេលនេះ គ្រប់ភាគីពាក់ព័ន្ធដែលមាន ទាំងតំណាង អង្គការ សុខភាព ពិភពលោក រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងវិទ្យាស្ថានប៉ាស្ទ័រ បានទៅដល់កន្លែង កើតជំងឺដោយផ្ទាល់ហើយ ហើយត្រូវសហការគ្នា ក្នុងការស្រាវជ្រាវ រក មូលហេតុច្បាស់លាស់ បើសិន ជារឿងនេះ កើតឡើងមែនគឺធ្ងន់ធ្ងរខ្លាំងណាស់។
សម្តេចបន្តថា ៩៩ភាគរយ គឺសម្តេចមិនទាន់ជឿថា អ្នកស្រុកកើតជំងឺនោះឡើយ ព្រោះមិន ទាន់ដឹង ពី មូល ហេតុពិតប្រាកដពីការចម្លងមេរោគនេះ ហើយរហ័សពេក។
សម្តេចបានបញ្ជាក់ថា «ខ្ញុំនៅតែមិនជឿ អត់ជឿព្រោះថាគ្រូពេទ្យចម្លងហើយអាវិធីចម្លងគឺវាចម្លងរបៀប ម៉េច យើងសាកល្បងគិតជាមួយគ្នាមើល ចឹងមាន តែគាត់ កើត អេដស៍មុន ទៅចាក់ថ្នាំគេ គឺគាត់ចាក់ ខ្លួន គាត់សិន ហើយទៅចាក់ ប៉ុន្តែដូចជាទៅមិនរួច ដូចជាមិនទំនង សោះ»សូម បញ្ជាក់ ថា កាលពីថ្ងៃ ទី ១៦ ខែធ្នូ មានករណីភ្ញាក់ផ្អើលមួយកើតឡើង នៅឃុំរកា រ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានគ្រូ ពេទ្យ ម្នាក់ ឈ្មោះ យ៉ែម ជ្រិន អាយុ៤៨ឆ្នាំ ជា គ្រូពេទ្យ ប្រចាំភូមិ បានចម្លងមេរោគអេដស៍ ទៅប្រជា ពលរដ្ឋ ជាបន្តបន្ទាប់ ដែលរហូតមកដល់ថ្ងៃទី១៨ ធ្នូនេះ មានចំនួន១០៦នាក់ ហើយដែលបានឆ្លងជំងឺ មានទាំងចាស់អាយុជាង៨០ឆ្នាំ ទាំងក្មេងអាយុ២ឆ្នាំក៏មាន៕
ប្រភព ៖ ស៊ីអិនអិន ដើមអម្ពិល ខេមញូវ (Camnews.com.kh)