CamNews

តន្រ្តី 

"ទូរស័ព្ទប្រាប់ផង" បទចាស់តែនៅតែពិរោះ

"ទូរស័ព្ទប្រាប់ផង" គឺជាបទចម្រៀងមនោសញ្ចេតនា អន្លង់អន្លោចដែលច្រៀងដោយលោក
សាន ផានិតកាលពីជាង ១០ឆ្នាំមុន។ អត្ថន័យបទចម្រៀងនេះ និយាយអំពីស្នេហាដ៏ស្មោះរបស់
យុវជនម្នាក់ ដែលតែងតែនឹក និងស្រលាញ់ទៅលើនារីម្នាក់អស់ពីបេះដូង។ ព្រោះតែមិនហ៊ាន
រំខាននារីនោះមកជួបខ្លួន គឺបានត្រឹមតែគេងទន្ទឹងទូរស័ព្ទរបស់នារីម្នាក់នោះ និងជិះកាត់ផ្ទះគេ
ក្នុងគោលបំណងចង់ជួបមុខមនុស្សដែលខ្លួនស្រលាញ់។

បើទោះជាបទចាស់ដែលបានចេញលក់យូរឆ្នាំណាស់មកហើយក្តី ប៉ុន្តែបើសិនជាយើងទាំង
អស់គ្នាយកមកស្តាប់ឡើងវិញ ឃើញថាវានៅតែពិរោះ អន្លង់អន្លោចដដែល។

សូមតាមដានស្តាប់ និងទស្សនាវីដេអូនេះដូចខាងក្រោម ៖

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: please call me san phanith ទូរស័ព្ទប្រាប់ផង entertainment music