គូស្នេហ៍ដ៏ល្បីល្បាញ ក្នុងពិភព បាល់ទាត់ស្រីស្អាត Irina Shayk និងប្រុសសង្ហារ Cristiano Ronaldo បានធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង ជាមួយនិង រូបថតថ្មី នៅលើក្របទស្សនាវដ្ដី Vogue ដ៏ល្បី ។
ថ្មីៗនេះ គូស្នេហ៍មួយគូនេះ បានធ្វើអោយ ទស្សនិកជន ក្តៅភ្នែកជាខ្លាំង ជាមួយនិង រូបថតថ្មីមួយ សន្លឹកដែល ដាក់នៅលើក្រប ទស្សនាវដ្ដី Vogue ។ យើងបានឃើញ ស្រីស្អាត Irina ពាក់រ៉ូបពណ៌ សឆែកជើង ហើយសំលឹងទៅ កាំមេរ៉ា ជាមួយនិង ក្រសែភ្នែកដ៏សិចស៊ី ហើយបើយើង មើលទៅ Ronaldo វិញសាហាវណាស់ គឺឈរពីក្រោយ Irina អាក្រាតកាយ តែម្តងដោយ បញ្ចេញដងខ្លួន ដ៏ រឹងមាំ ននលគក របស់ខ្លួន មួយចំហៀង ។
មួយប៉ុស្ត៍នេះ ថតនិងរៀបចំដោយ អ្នកជំនាញ Mario Testino ហើយនេះ ក៏ជាលើកទីមួយ ដែរដែល Ronaldo ថតបែបនេះ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ mirror