CamNews

តារា 

នាង Suzy ប៉ះគ្នាជាមួយ ក្រុម Sistar នៅឯព្រលានយន្តហោះ

កូរ៉េ៖ តារាចម្រៀងដ៏ល្បីកូរ៉េខាងត្បូង នាង Suzy សមាជិកក្រុម (Miss A) និងក្រុមតារាចម្រៀង Sistar បានបង្ហាញខ្លួនរួមគ្នា នៅឯព្រលានយន្តហោះ Incheon International Airport នៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៥ ដែលធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លំាង ចំពោះវត្តមានរបស់ពួកគេ ។

នៅរសៀល ថ្ងៃពុធ ទី១៨ ខែមីនា ម្សិលមិញតារាចម្រៀងនាង Suzy សមាជិកក្រុម (Miss A) និងក្រុម Sistar បង្ហាញវត្តមានរួមគ្នានៅឯព្រលានយន្តហោះ Incheon International Airport ខណៈដែល នាង Suzy ទើបតែវិលត្រឡប់ មកពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បន្ទាប់ពីក្រុម Sistar កំពុងរៀបចំជើងហោះហើរ ទៅប្រទេសថៃ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍មួយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea