CamNews

តារា 

តើ Psy ពិតជាលួចគំនិតមិត្ត របស់ខ្លួនក្នុងបទ GangNam Style មែនឬ?

តារាចម្រៀង Psy ពិតជាបានក្បត់មិត្តរបស់ខ្លួនគឺ Kim Jang Hoon មែនឬ? ប៉ុន្មានថ្ងៃកន្លងមកនេះ
នៅលើប្រព័ន្ធ Internet មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែល Kim Jang Hoon ដែលជាមិត្ត
ល្អរបស់ Psy ច្រើនឆ្នាំមកហើយនោះ បាននិយាយថា Psy បានលួចគំនិតរបស់គេយកមកប្រើក្នុង
បទចម្រៀង Gangnam Style ដែលគេដឹងថាជាគំនិតក្នុងការរាំក្បាច់សេះ។

Kim Jang Hoon និង Psy

តែយ៉ាងណាក្រោយការចុះផ្សាយព័ត៌មានជាលើកទី ២ គេបានបញ្ជាក់ថា Kim បាននិយាយថា គេ
គិតថា Psy គឺប្រហែលជាខ្ចីគំនិតរបស់គេដោយមិនបានប្រាប់ព្រោះគេចូលចិត្តធ្វើបែបនេះមកច្រើន
Concert រួចមកហើយ។ សរុបមកតាមប្រភពព័ត៌មានជាបន្តបន្ទាប់បានអោយដឹងថាពាក្យដែលថា
Psy លួច គឺគ្រាន់ជាកំហុសបច្ចេកទេសក្នុងការបកប្រែប៉ុណ្ណោះដែល គេហទំព័រព័ត៌មាន Kpop ជា
ភាសាអង់គ្លសបានធ្វើអោយមានកំហុសក្នុងការបកប្រែដោយអចេតនា នាំអោយព័ត៌មានដែលថា
Psy លួចយកគំនិតក្បាច់រាំសេះនេះបានរីកសាយ គ្រប់ទិសទី។

Kim Jang Hoon និង Psy

ហើយម្យាងគេក៏ប្រហែលជាមិនអាចជឿជាក់សម្ដីរបស់ Kim Jang Hoon បាននោះទេព្រោះអតីត
អ្នកដឹកនាំសម្ដែង តារាចម្រៀង អ្នកនិពន្ធ និងម្ចាស់ផលិតកម្មមួយនេះ មានបញ្ហាផ្លូវចិត្ត ដែលគេត្រូវ
ស្នាក់នៅមន្ទីរពេទ្យ ទើបនឹងចេញតែប៉ុណ្ណេះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: psy kpop gangnam style