ភ្នំពេញ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី និងដោយមានឯកភាពតាមផ្លូវច្បាប់ ពីតំណាងអយ្យការផងនោះ នៅវេលាម៉ោង៣ រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥នេះ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាម ១២នាក់ (ប្រុស៥នាក់) នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ពីបទរស់នៅគ្មានច្បាប់។
ក្រោយការចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិវៀតណាម ទាំង១២នាក់នេះ ត្រូវបានកម្លាំងនគរបាលកំពុងសាកសួរ ដើម្បីរកលិខិតស្នាក់នៅ ហើយប្រសិនបើគ្មានលិខិតត្រូវទេ នឹងត្រូវបញ្ជូនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល