CamNews

ព័ត៌មានអន្តរជាតិ 

តុលាការវៀតណាមបើកការជំនុំជម្រះរឿងក្ដីនៃបុគ្គល ១២ រូបលើការចោទប្រកាន់ពីបទផ្ដួលរលំរដ្ឋាភិបាល

តុលាការក្រុងហូជីម៉ិញនៃប្រទេសវៀតណាម កាលពីថ្ងៃអង្គារ បានបើកសនាការជំនុំជម្រះរឿងក្ដីនៃបុគ្គល ១២ រូប រួមទាំងជនជាតិអាមេរិកពីរនាក់លើការចោទប្រកាន់ពីបទធ្វើវិទ្ធង្សនា។

ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋាភិបាល បានឱ្យដឹងថា ពលរដ្ឋអាមេរិក ដែលមានកំណើតនៅវៀតណាមចំនួន ២ នាក់រងការចោទប្រកាន់ជាផ្លូវការពីបទនៅពីក្រោយខ្នងនៃការចែកចាយខិត្ដប័ណ្ណប្រឆាំងនឹងរដ្ឋ គ្រប់គ្រងបណ្ដាស្ថានីយ៍វិទ្យុរដ្ឋ ដើម្បីផ្សព្វផ្សាយសារទាំងឡាយប្រឆាំងនឹងរដ្ឋាភិបាល និងចូលរួមការតវ៉ានានាប្រឆាំងនឹងរដ្ឋាភិបាល។  

រដ្ឋាភិបាលវៀតណាម ចោទប្រកាន់ចុងចោទទាំង ១២ រូបពីបទប៉ុនប៉ងផ្ដួលរលំរដ្ឋាភិបាល តាមរយៈជ្រើសតាំងសមាជិកបន្ថែមឱ្យដល់រដ្ឋាភិបាលនៅក្រៅប្រទេស(Exile Government) ដែលជារដ្ឋាភិបាលកណ្ដាលបណ្ដោះអាសន្ននៃប្រទេសវៀតណាម។ រដ្ឋាភិបាលកណ្ដាលបណ្ដោះអាសន្ននៃប្រទេសវៀតណាមនេះ គឺជាក្រុមមនុស្សមួយក្រុម ដែលមានមូលដ្ឋាននៅរដ្ឋ California ដែលត្រូវបានចាត់ទុកជាក្រុមភេរវករ ដោយរដ្ឋាភិបាលវៀតណាមបច្ចុប្បន្ន ក្រោយពីសមាជិក ១៥ រូប ត្រូវបានផ្តន្ទាទោសពីបទបំផ្ទុះគ្រាប់បែក នៅព្រលានយន្ដហោះ៕

 

 




ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist