CamNews

តារា 

ហង្ស ឈា បាត់​មុខ​រាប់​ឆ្នាំ ក្លាយ​ជា​ថៅ​កែ​រថយន្ត ដឹក​អ្នក​ដំណើរ នៅ​អាមេរិក

(អាមេរិក)៖ តារាសម្ដែងប្រុសដ៏ស្រស់សង្ហា និងមានប្រជាប្រិយភាពខ្លាំង កាលដើមឆ្នាំ២០០០ លោក ហង្ស ឈា បានចាកចេញពីប្រទេសកម្ពុជា ទៅសម្ដែង និងនៅរស់នៅសហរដ្ឋអាមេរិ់ រាប់ឆ្នាំមកហើយ ដែលទស្សនិកជនមួយចំនួន ស្ទើរតែភ្លេចឈ្មោះលោកទៅហើយថា លោកធ្លាប់ជាតារាសម្ដែង ដ៏ល្បីល្បាញ កាលពីអតីតកាល ពិសេសលោកជាតារារួមជំនាន់ អ្នកនាង ដាញ់ ម៉ូនីកា ហើយអ្នកទាំងពីរ បានបាត់មុខពីស្រុកខ្មែរ ហើយសោយសុខនៅស្រុកគេដូចគ្នា។

គេនាំចាំបានថា កាលពីចុងឆ្នាំ២០១៤កន្លងមក លោក ហង្ស ឈា បានធានាតារាកំប្លែង ដ៏ល្បីល្បាញ២រូបគឺ អ្នកនាង ខ្ញុង និង លោកពាក់មី ទៅសម្ដែងនាទឹកដីអាមេរិក ដែលកាលនោះ លោកគ្រប់ទឹកតែម្ដង ព្រោះជាលើកទី១សម្រាប់តារាកំប្លែងទាំងពី គ្រប់ការសម្ដែងស្ទើរតែគ្មាន កន្លែងសម្រាប់ទស្សនា ។ លោក ហង្ស ឈា បានរៀបការជាមួយនារីអនិជនម្នាក់ ហើយមកទល់នឹងពេលនេះ លោកមានកូនពីរនាក់​ ​ស្រី១ ប្រុស១ កូនស្រីជាកូនច្បង ហើយកូន​ក៏កាត់តាមឪពុកម្ដាយ​ ដែលពួកគេស្អាតៗ ដូចតារាអ៉ីចឹង ។

លោក ហង្ស ឈា ជាតារាខ្មែរមួយរូប ដែលបានបញ្ចប់ការងារ នៅសហរដ្ឋអាមេរិក និង បានបើកការរកស៊ីយ៉ាងធំដុំ នៅប្រទេសគេ ហើយថែមទាំងមានក្រុមហ៊ុន ដឹកអ្នកដំណើរ នៅក្នុងរដ្ឋ Lynn ថែមទៀតផង ។ ក្រៅពីនេះ​ លោកក៏ជាអ្នកធានាតារាសិល្បៈខ្មែរ មួយចំនួនទៅសម្ដែងនៅលើទឹកដីអាមេរិកផងដែរ ។

លោក ហង្ស ឈា បានក្លាយជាអ្នកសិល្បៈម្នាក់ ដែលមានសំណាង មានជីវភាពមិនលំបាកដូចតារាសិល្បៈដទៃ ដែលត្រូវប្រឹងប្រែងធ្វើការធ្ងន់ធ្ងរ ដើម្បីទ្រទ្រង់ជីវភាពឡើយ ព្រោះលោក​មានអ្វីគ្រប់យ៉ាង មិនថា លុយ ឡាន ផ្ទះសម្បែង មុខរបររកស៊ី និង សុភមង្គល ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Hang Chea