CamNews

ព័ត៌មានជាតិ 

ប្រទះឃើញមនុស្សម្នាក់ដេកស្លាប់ និងម៉ូតូ២គ្រឿង ក្បែរវត្តសំបួរមាស មិនទាន់ដឹងមូលហេតុ

(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ភ្លាមៗ បានឲ្យដឹងថា នៅម៉ោង ១៖២០នាទីរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយសារតែប្រជាពលរដ្ឋបានប្រទះឃើញ មនុស្សម្នាក់ស្លាប់យ៉ាងអាណោចអធ័ម និងមានម៉ូតូ ២គ្រឿងទុកចោល ១គ្រឿងម៉ាកគុប និង១គ្រឿងម៉ាកសង់ នៅត្រង់ចំណុចកើតហេតុ ក្បែរវត្តសំបួរមាស ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ យ៉ាងណាក្ដីនៅពេលនេះ សមត្ថកិច្ចកំពុងតែចុះត្រួតពិនិត្យ ដើម្បីរកមូលហេតុពិត ក្នុងហេតុការណ៍នេះ៕

ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh