CamNews

សំណើច 

សំណើច ៖ បទពិសោធន៍តាប្រមាញ់សត្វព្រៃ

បុរសម្នាក់បានសួរតាចាស់ដែលគាត់មានបទពិសោធន៍ច្រើន​​​​ ខណៈពេលដែលខ្លួនចេញ
ទៅប្រម៉ាញ់ជាលើកដំបូង!

- ចុះបើជូបនឹងខ្លាឃ្មុំ ហើយយើងបាញ់អស់គ្រាប់ តែវានៅរត់មករកយើងទៀត! តើត្រូវធ្វើម៉េចទៅ
តា?
លោកតាមានបទពិសោធន៍ក៏ឆ្លើយ៖

+ ពេលនោះយើងត្រូវរត់ឡើងលើដើមឈើ ហើយយកអាចម៍លាបលើខ្លួនយើង! នោះខ្លាឃ្មុំនឹង
ដើរចេញភ្លាម។​

- ពេលនោះតើយើងបានអាចម៍មកពីណាតា?

តាចាស់និយាយបណ្ដើរ សើចបណ្ដើរ!

+ ឯងកុំភ័យបើតាមបទពិសោធន៍តា អោយតែតា ស្ថិតក្នុងស្ថានភាពបែបហ្នឹង អាចម៍វានឹងចេញ
មកដោយឯងៗហើយ៕

ដោយ ៖ សារិន


Tags: unbelievable funny beer man