CamNews

ព័ត៌មានជាតិ 

ស្ដ្រីពីរនាក់ ត្រូវខ្មាន់កាំភ្លើង​ បាញ់សម្លាប់ ចោល នៅក្រុងតាខ្មៅ ជនល្មើស បន្ដគេចខ្លួន

កណ្ដាល ៖ ស្ដ្រីម្នាក់ ត្រូវបានខ្មាន់កាំភ្លើង បាញ់ចំពីក្រោយខ្នង បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងជិះ ម៉ូតូជាមួយស្ដ្រីម្នាក់ទៀត ត្រូវជាសាច់ញាតិ និងគ្នា កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ២១អា ត្រង់ច្រកចូល ទៅរោងចក្រយ៉ុងវ៉ាថ្មី ក្រុងតាខ្មៅ ខេត្ដ កណ្ដាល ។

ស្ដ្រីរងគ្រោះ ត្រូវបានជនល្មើសពីរនាក់ ប្រដាប់ដោយកាំភ្លើងខ្លីកា៥៩ ជិះម៉ូតូវីវ៉ាមួយ គ្រឿង បើកម៉ូតូដេញកៀររួចបាញ់ប្រហារ ពីក្រោយចំនួន៣គ្រាប់ បណ្ដាលឱ្យត្រូវខ្នង និងម៉ូតូពេលនោះ ស្ដ្រីដែលជិះពីក្រោយបាន ដាច់ខ្យល់ស្លាប់ រីឯស្ដ្រីអ្នកបើកម៉ូតូបានរង របួសធ្ងន់នៅពេល ដែលដួលម៉ូតូនោះ ។

ករណីបាញ់ប្រហារកក្រើកក្រុងតាខ្មៅ ខាងលើនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ ទាំងនគរបាលនិងអាវុធហត្ថចុះទៅ ជួយអន្ដរាគមន៍ធ្វើការសួរនាំនិងស្រាវជ្រាវ ចំពោះករណីបាញ់ប្រហារមួយនេះ។

ជាដំបូងឡើយតាមការសន្និដ្ឋានរបស់ សមត្ថកិច្ចបានបញ្ជាក់ថា ករណីបាញ់ប្រហារ នេះ គឺជារឿងគំនុំ ព្រោះតែជនល្មើសមិនបាន ប្លន់យកទ្រព្យសម្បត្ដិ ដូចជាម៉ូតូ និងគ្រឿង អលង្កាផ្សេងៗ ប៉ុន្ដែប្រភពព័ត៌មានពីប្រជា ពលរដ្ឋនិងមជ្ឈដ្ឋានមួយចំនួនបានអះអាងថា គឺជាករណីបាញ់ប្លន់មួយមិនបានសម្រេច។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ស្ដ្រីរងគ្រោះដែលបាត់ បង់ជីវិតនោះមានឈ្មោះទ្រី សុធាវី អាយុ ៣២ឆ្នាំ រស់នៅផ្ទះជួល ភូមិស្វាយរលំ ស្រុក ស្អាង ខេត្ដកណ្ដាល មុខជាប្រធានផ្នែករោង ចក្រ Cambo hongxing និងជនរងគ្រោះ ម្នាក់ទៀត ដែលរបួសត្រង់ជើងស្ដាំដោយ សារដួលម៉ូតូព្រោះតែភ័យស្លន់ស្លោនិងក្រុម ជនល្មើសនោះ ឈ្មោះសេង ស្រីលាភ អាយុ ២១ឆ្នាំ ស្នាក់នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល មុខរបរជាកម្មការិនី កាត់ដេរនៅរោងចក្រជាមួយគ្នា ។ ដោយ ឡែកជនសង្ស័យមានគ្នាពីរនាក់ ជិះម៉ូតូមួយ គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨មិន ស្គាល់អត្ដសញ្ញាណបានបើកម៉ូតូគេចខ្លួនដោយ សុវត្ថិភាព ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ដដែលបានបញ្ជាក់ទៀតថា ជនសង្ស័យទាំង ពីរនាក់ បានប្រើប្រាស់កាំភ្លើងកា៥៩ ដោយ បាញ់ចំនួន៣គ្រាប់ទៅលើស្ដ្រីរងគ្រោះទាំង ពីរ ពេលដែលកំពុងជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CS-2933  ចេញពី ធ្វើការត្រឡប់ទៅផ្ទះ ។

នៅចំពោះមុខសមត្ថកិច្ច ស្ដ្រីរងគ្រោះជា អ្នកបើកម៉ូតូ បានរៀបរាប់ពីដំណើររឿងថា នៅវេលាម៉ោងកើតហេតុខាងលើនេះ មាន ជនល្មើសមិនស្គាល់អត្ដសញ្ញាណបានជិះម៉ូតូ កៀរពួកគេ ហើយនិយាយថា ឈប់ៗរួចក៏ បាញ់ចំនួន១គ្រាប់ចំជនរងគ្រោះ បណ្ដាលឱ្យ វេចង្កូតម៉ូតូរួចហើយជនល្មើសបានបាញ់ពីរ គ្រាប់ថែមទៀត បណ្ដាលឱ្យពួកគេដូលម៉ូតូ តែម្ដង ហើយបានបើកគេចខ្លួនដោយសុវត្ថិ ភាព ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ដដែលនេះ សន្និដ្ឋានជាជំហានដំបូងថា គឺជា ករណីគំនុំវិវាទរឿងការងារនៅកន្លែងធ្វើការ។

យ៉ាងណាក៏ដោយកម្លាំងសមត្ថកិច្ចពាក់ ព័ន្ធបាននឹងកំពុងបន្ដបើកការស្រាវជ្រាវនិង ធ្វើការស៊ើបអង្កេតយ៉ាងយកចិត្ដទុកដាក់ ដើម្បីតាមចាប់ក្រុមជនល្មើសយកមកផ្ដន្ទា ទោសតាមផ្លូវច្បាប់ ខណៈដែលសពស្ដ្រីរង គ្រោះត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh