CamNews

ភាពយន្ត 

ពេជ្រ ថាវរ៉ា ត្រៀម​ខ្លួន​សម្តែង ភាព​យន្ត​ថ្មី "បំ​ណុល​ផ្ទះ ជំ​ពាក់​ស្នេហ៍" នៅ CTN

ភ្នំពេញ៖ តារាសម្តែង និងតារាម៉ូឌែលសម្តីផ្អែម កញ្ញា ពេជ្រ ថាវរ៉ា មួយរយៈពេលចុងក្រោយ
នេះ ត្រូវបានគេមើលឃើញថា ទាំងអាជីពសិល្បៈ ក៏ដូចជាអាជីពការងាររកស៊ីផ្ទាល់ខ្លួន ហាក់
កំពុងមានសន្ទុះទៅមុខជាខ្លាំង។ ខណៈដែលមុននេះ នាងទើបតែក្លាយជាម្ចាស់ហាងលក់សម្លៀក
បំពាក់ ថ្មីមួយកន្លែងនៅម្តុំផ្សាបឹងកេងកង។

ជួបសំណេះសំណាល ជាមួយគេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៣
នេះ តារាសម្តែង និង ជាតារាបង្ហាញម៉ូដ ដែលកំពុងតែឆក់ទាញបានប្រជាប្រិយភាព ពីទស្សនិក
ជនកញ្ញា ពេជ្រ ថាវរ៉ា បាននិយាយប្រាប់ឲ្យដឹងថា ចំពោះ ការងារសិល្បៈរបស់នាងបច្ចុប្បន្ននេះ
គឺមានការមមាញឹកជាខ្លាំង ។ ទន្ទឹងជាមួយគ្នានេះ នាងក៏បានទទួលចុះកិច្ចសន្យា ថតខ្សែរឿងថ្មី
ឲ្យស្ថានីយទូរសទ្សន៍ប៉ុស្តិ៍ CTN នៅពេលឆាប់ៗខាងមុខនេះ។

ពេជ្រ ថាវរ៉ា បាននិយាយបន្តថា សម្រាប់ខ្សែភាពយន្តថ្មី ដែលនាងកំពុងតែត្រៀមខ្លួន ចូលសម្តែង
ឲ្យខាងស្ថានីយទូរសទ្សន៍CTN នេះ គឺមានចំណងជើងថា "បំណុលផ្ទះ ជំពាក់ស្នេហ៍" ហើយខ្សែរឿង
នេះ នឹងចាប់ផ្តើមដំណើរការថត នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ នឹងត្រូវចំណាយពេលប្រហែលជា៦
ខែទើបចប់។

តារាសម្តែង កំពុងមានប្រជាប្រិយភាព លេចធ្លោរគួរសម ពេជ ថាវរ៉ា បានឲ្យដឹងទៀតថា នៅក្នុង
សាច់រឿងនេះ ខាងអ្នកគ្រប់គ្រងតម្រូវឲ្យ នាងតួសម្តែងធ្វើជាអ្នកគ្រប់គ្រង នៅក្នុងក្រុមហ៊ុនថតកុនមួយ។

ពេជ្រ ថាវរ៉ា បានបញ្ជាក់បន្ថែមថា ក្រៅពីការត្រៀមខ្លួន ចូលសម្តែងខ្សែរឿងថ្មី ខាងលើនេះ រាល់ថ្ងៃក៏
កំពុងតែមមាញឹកជាមួយនឹង ការសម្តែងខ្សែររឿង "សន្យាស្នេហ៍" ដែលកំពុងតែដំណើរការថត បាន
ប្រហែលជា៤០ ភាគ។ ម្យ៉ាងទៀត នាងក៏រវល់ខ្លាំង ជាមួយនឹងការនាំតារាបង្ហាញម៉ូដរបស់ខ្មែរ ចេញ
ទៅដើរម៉ូដ នៅក្រៅប្រទេសផ្សេងៗមួយចំនួន។

គួររំឭកថា មុននេះបន្តិច ស្រីស្រស់សម្បុរស្រអែម កញ្ញា ថាវរ៉ា បានចំណាយលុយជិត ១ម៉ឺនដុល្លារ ដើម្បីបើកហាងលក់សម្លៀកបំពាក់មួយកន្លែង ដែលមានទីតាំងនៅម្តុំផ្សារបឹងកេងកង។ នាងបានអះ
អាងថា លុយដែលនាង យកមករកស៊ីបើកហាងផ្ទាល់ខ្លួននេះ គឺជាចំណែកលុយរបស់នាងពាក់ណ្តាល
និងលុយរបស់ម្តាយ ពាក់កណ្តាល។ ចំណែកឯសម្លៀកបំពាក់ ដែលនាំយកមកលក់នៅស្រុកខ្មែរ គឺបាន
នាំចូលមកពីប្រទេសថៃ ៕

Looking Today

 


ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment pech thavra ctn drama