CamNews

តារា 

គង់ ចាន់រដ្ឋា យកបណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ទាក់​ទាញ​ការ​គាំ​ទ្រ

ភ្នំពេញ៖ តារាចម្រៀង និងសម្ដែងទើបល្បីឈ្មោះសន្សឹមៗ ក្នុងវិថីសិល្បៈកញ្ញា គង់ ចាន់រដ្ឋា មួយ
រយៈចុងក្រោយនេះ ត្រូវបានមជ្ឈដ្ឋានអ្នកនិយមតាមដាន សកម្មភាពតារាខ្មែរ មើលឃើញថា នាង
ហាក់ដូចជាកំពុងតែវិវឌ្ឍន៍ខ្លួនខុសប្លែកជាងពេលមុនៗតាមរយៈសកម្មភាព នៃការតុបតែងខ្លួន
បែបស៊ីវិល័យ និងការងារសិល្បៈ។

ទន្ទឹមជាមួយគ្នានេះ ក៏មានទស្សនិកជនមួយចំនួន បាននិយាយថា កញ្ញា គង់ ចាន់រដ្ឋា បន្ទាប់ពី
សន្ទុះកេរ្តិ៍ឈ្មោះបានល្បីជាបណ្តើរៗនោះ ស្រាប់តែនាងចាប់ផ្តើមសម្ញែង បង្អួតទស្សនិកជន ពីភាព
ហ៊ឺហារខុសប្លែក កាលពីនាងមិនទាន់ មានឈ្មោះបោះសំឡេង។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូប
នេះ គឺតែងថតសម្ញែងពីភាពហ៊ឺហាររបស់ខ្លួន យកទៅបង្អួតគេឯង នៅលើបណ្តាញ ទំនាក់ទំនង
សង្គម Facebook ដើម្បីទាញយកការគាំទ្រ ពីមហាជនទៀតផង។

ប្រភពខាងលើ បាននិយាយទៀតថា កន្លងមកពួកគេតែងតែឃើញ តារាចម្រៀង មានដើមកំណើត
ចេញមកពីទឹកដីអង្គរខេត្តសៀមរាប កញ្ញា គង់ ចាន់រដ្ឋា បង្ហោះរូបភាពបែបសិចស៊ី និងសម្ញែងពី
ភាពហ៊ឺហារបស់នាង ជាច្រើនសន្លឹក ជាបន្តបន្ទាប់ នៅលើ Account Facebook របស់ខ្លួន ក្នុងគោល
បំណង ដើម្បីស្វែងរកនូវការគាំទ្រ និង ប្រជាប្រិយភាពបន្ថែមពីសំណាក់ទស្សនិកជន។

ទោះបីជាយ៉ាងណាក្តី គេក៏បានដឹងថា មានមហាជនជាច្រើនបាន នឹងកំពុងដាក់ការចាប់អារម្មណ៍ជា
ខ្លាំង ទៅលើតារាចម្រៀងកញ្ញា គង់ ចាន់រដ្ឋា តារយៈនៃការបញ្ចេញ នូវសកម្មភាពប្លែកៗ ក៏ដូចជា
ការបង្ហោះរូបថតបែបសិចស៊ី សម្ញែងពីភាពហ៊ឺហា នៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក
(Facebook) របស់ខ្លួននោះ។

គួររំឭកថា តារាចម្រៀងខ្មែរអង្គរ នាង គង់ ចាន់រដ្ឋា ដែលគេដឹងថា កាលពីមុននាង ធ្លាប់តែបញ្ចេញ
នូវភាពស្រងូតស្រងាត់ ដោយបានបង្ហាញ តាមរយៈការស្លៀកពាក់ បែបសាមញ្ញធម្មតានោះ បែរជា
ពេលនេះ ហាក់ដូចជាមានការខុសប្លែក ពីមុនខ្លាំង ដែលធ្វើឱ្យ មជ្ឈដ្ឋានអ្នកគាំទ្រ ក៏ដូចជាអ្នកសារ
ព័ត៌មាន បានដាក់ការចាប់អារម្មណ៍ទៅលើរូបនាងជាបន្តបន្ទាប់៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong chanrotha entertainment khmer star actress