ភ្នំពេញ ៖ យុវជនជានិស្សិតម្នាក់ ត្រូវបានរថយន្ដដឹកដី កិនបែកក្បាលស្លាប់ ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែល ជនរងគ្រោះ កំពុងជិះម៉ូតូតែម្នាក់ឯងហើយ ដួលចូលក្រោមរថយន្ដ ។
គ្រោះថ្នាក់ចរាចរណ៍ដែលបានផ្ដាច់ជីវិត របស់យុវជនរូបនេះ បានកើតឡើងនៅលើ កំណាត់ផ្លូវលេខ៣៧១ ក្នុងភូមិត្នោតជ្រុំទី៤ ទល់មុខហាងលក់ទូរស័ព្ទដៃ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩និង១៥ នាទីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥។
អ្នកបើករថយន្ដដឹកដីក្រោយពីជួបគ្រោះ ថ្នាក់ចរាចរណ៍រួចមក បានបន្ដបើកទៅដល់ទឹក ដីខណ្ឌដង្កោ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ ខ្លួននិងឃាត់ទាំងរថយន្ដនៅទីនោះ បញ្ជូន ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក រាជ ធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបាន បាននិយាយថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើង ខណៈដែលជន រងគ្រោះកំពុង បើកម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម លាយស ពាក់ ស្លាកលេខ ភ្នំពេញ 1AD-5194 ធ្វើដំណើរ តាមបណ្ដោយផ្លូវ លេខ៣៧១ ក្នុងទិសដៅ ពីលិចទៅកើត ស្របទិសជាមួយរថយន្ដ ។
សាក្សីបន្ដថា លុះពេលជនរងគ្រោះបើក ម៉ូតូដល់ចំណុចកើតហេតុនោះ ទំនងជាទាក់ ដៃចង្កូតជាមួយ រថយន្ដក៏ដួលចូលទៅក្រោម កង់កិនបែកក្បាលស្លាប់ភ្លាមៗតែម្ដងទៅ។
ក្រោយកើត ហេតុរួច រថយន្ដដឹកដីម៉ាក ហ្វុយហ្សូ ពណ៌លឿង លាយប៉ៃតង ពាក់ ស្លាកលេខ យ១៤៤០ភព៣ បានធ្វើដំណើរ បន្ដទៅមុខ ក្រោយដឹងថា កិនជនរងគ្រោះ បណ្ដាលឱ្យស្លាប់ ពេលនោះ ប្រជាពលរដ្ឋ និង សមត្ថកិច្ចនៅកន្លែងកើតហេតុ បាននាំគ្នា ដេញតាមពីក្រោយនិងផ្ដល់ព័ត៌មានទៅសមត្ថ កិច្ចខណ្ឌដង្កោ ឱ្យជួយឃាត់រថយន្ដនេះ បាននៅទីនោះតែម្ដង ។
យោងតាមមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងទំពុន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះឡុង វីរៈ អាយុ២៨ឆ្នាំ មុខរបរ និស្សិតប៉ុន្ដែមិនដឹងរៀន នៅសាលាណា មានទីលំនៅផ្ទះលេខ៧E0 សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ ដោយ ឡែកអ្នកបើករថយន្ដដឹកដី ឈ្មោះស៊ុម លីណា អាយុ២៧ឆ្នាំ ស្នាក់នៅភូមិចំរើនផល សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ។
ក្រោយឃាត់ខ្លួនរថយន្ដរួចមក នគរបាល ប៉ុស្ដិ៍បឹងទំពុន បានបញ្ជូនទៅឱ្យការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីយក ទៅសួរនាំនិងមានវិធានការតាមផ្លូវច្បាប់ ដោយសពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ច ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល