CamNews

ព័ត៌មានជាតិ 

ប្តីចិត្តតិរិច្ឆានកាត់ដៃអារ.កប្រពន្ធស្លាប់ក្នុងថ្លុកឈាម នៅស្រុកកូនមុំ ខេត្តរតនគិរី

រតនគិរី៖ សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ឃាតកម្មមួយបានកើតឡើងនៅ នៅចំណុច អូរខ្វេះ ស្ថិតក្នុងភូមិ តឺន ឃុំតឺន ស្រុកកូនមុំ ខេត្ត រតនគិរី ដោយបុរសជាប្តី ឈ្មោះ ដួង ផល ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បានសម្លាប់កាត់ដៃ និងអារ.កស្ត្រីជាប្រពន្ធឈ្មោះ សុខ សុគន្ឋា ភេទ ស្រី អាយុ៤៣ ឆ្នាំ ជនជាតិខ្មែរ បណ្ដាលឲ្យ ស្លាប់នៅកន្លែងកើតហេតុលើផ្ទះក្នុងថ្លុកឈាមតែម្ដង។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍ឃាតកម្មនេះកើតឡើង នៅថ្ងៃទី២១ ខែមិថុនានេះ ខណៈជនសង្ស័យ ជាប្ដី កំពុងរត់គេចខ្លួន។ ប្តីកំណាចរូបនេះ មានស្រុកកំណើតភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh