CamNews

តារា 

តារាចម្រៀងចំណូលថ្មី កញ្ញា បាន មុន្នីល័ក្ខ កំពុងតែជួបទុក្ខធំ

(ភ្នំពេញ)៖ តារាចម្រៀងចំណូលថ្មីវ័យ២១ឆ្នាំ របស់ផលិតកម្មWe Productionកញ្ញា បាន មុន្នីល័ក្ខ ដែលមុននេះធ្លាប់ត្រូវរងការរិះគន់ ពីមហាជនយ៉ាងចាស់ដៃ លើបទចម្រៀង អូនចង់ស្វានបង កាលពីល្ងាចមិញនេះ បានបង្ហោះជាសាធារណៈប្រាប់ មហាជនថាពេលនេះនាងកំពុង មានទុក្ខធំក្នុងគ្រួសារខណៈម្តាយធំ របស់នាងទទួលមរណៈភាព ចាកចោលជារៀងរហូត ដោយគ្មានថ្ងៃវិលត្រឡប់ក្រោយ។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ តារាចម្រៀងស្រីរូបស្រស់កញ្ញា បាន មុន្នីល័ក្ខ បានលើកឡើងថា សុំទោសអ៊ុ ដែលក្មួយទៅមិនទាន់ដង្ហើមអ៊ុក្មួយសុំទោស។ ខ្ញុំទើបតែមកមើលអុំ យប់មិញអ៊ុនៅធម្មតាសោះឥឡូវអ៊ុទៅចោលពួកខ្ញុំហើយយសូមអោយ វិញ្ញាណខណ្ឌអ៊ុទៅកាន់ សុគតិភពចុះអ៊ុកុំអោយ វេទនាដូចជាតិនេះទៀត។

ជាមួយគ្នានៃការបង្ហោះសារ បង្ហាញពីទុក្ខដ៏ក្រៀមក្រំ ពីសំណាក់តារាចម្រៀង រូបស្រស់កញ្ញា បាន មុន្នីល័ក្ខ ខាងលើនេះគេសង្កេតឃើញមិត្តភក្តិរួមការងារ ព្រមជាអ្នកគាំទ្រជាច្រើនបាន ផ្ញើសារចូលរួមរំលែកទុក្ខ ជាក្រុមគ្រួសារ តារាស្រីរូបនេះយ៉ាងហូហែរ៕

Image may contain: 1 person, sitting, outdoor, water and nature

Image may contain: 1 person

Image may contain: 1 person

Image may contain: indoor


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Ban monyvorleak