CamNews

ព័ត៌មានជាតិ 

សាលារាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង ស្ពានជ្រោយចង្វារថ្មី អំឡុងពេលបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបានថ្លែងប្រាប់ Fresh News ឱ្យដឹងថា ស្ពានជ្រោយចង្វារថ្មី (ស្ពានមិត្តភាពកម្ពុជា-ចិន) ដែលនៅក្បែរនឹងស្ពានជ្រោយចង្វារចាស់ ត្រូវបានសាលារាជធានីភ្នំពេញ ដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង ជូនប្រជាពលរដ្ឋ រយៈពេល៥ថ្ងៃ ពីថ្ងៃទី២១ ដល់២៥ ខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះក្នុងអំឡុងពេលភ្ជុំបិណ្ឌ។ លោកបានអះអាងថា ការដាក់ឱ្យប្រើប្រាស់សាកល្បងនេះ នឹងមិនអនុញ្ញាតឱ្យអ្នកថ្មើរជើង ឬ រថយន្តធន់ធ្ងន់ បើកបរលើស្ពាននោះទេ ដោយសារតែការសាងសង់ មិនទាន់បញ្ចប់ ជាពិសេសបង្កាន់ដៃស្ពាន។ ស្ពានជ្រោយចង្វារថ្មីនេះ នឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh