CamNews

តារា 

ប៊ីរីយ៉ា គ្រងឈុត​កូនក្រមុំ មើល​ទៅ​ស្រស់ស្អាត គួរ​ជា​ទី​គយគន់..!

ភ្នំពេញៈ តារាស្រីរាងខ្ពស់ស្រឡះ មានទម្រង់មុខកូនកាត់អឺរ៉ុប កញ្ញា ប៊ីរីយ៉ា កន្លងមកធ្លាប់តែបង្ហាញ សម្រស់ជាមួយឈុតសិចស៊ី របៀបជានារីសម័យថ្មី។ ថ្ងៃនេះ LookingTODAY នឹងនាំអារម្មណ៍ទស្សនិកជន ទៅគយគន់រូបសម្រស់ របស់តារាស្រីរូបនេះ នៅពេលនាងតុបតែងខ្លួន គ្រងឈុតកូនក្រមុំ មើលទៅស្រស់ស្អាតសមជានារីខ្មែរ ដោយមានទស្សនិកជន កោតសរសើរគ្រប់ៗគ្នា។

នៅពេលថ្មីៗនេះ តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា ប៊ីរីយ៉ា បានរំលេចរូបថតជាច្រើនសន្លឹក បង្អួតដល់អ្នកគាំទ្រនៅលើ Facebook ឲ្យឃើញពីសម្រស់របស់នាង នៅពេលដែលគ្រងឈុតកូនក្រមុំ យ៉ាងស្រស់សោភា ។ បើទោះជាទម្រង់មុខរបស់នាង ហាក់ដូចជាកាត់អឺរ៉ុប ក៏ដោយ តែនៅក្នុងនោះ មានមិត្តភក្តិក្នុងបណ្តាញមួយនេះ ជាច្រើនបាន Comment សរសើរ ពីរូបសម្រស់របស់នាង ។

ទស្សនិកជនប្រាកដ ជាចង់ទស្សនាហើយថា សម្រស់របស់ ប៊ីរីយ៉ា នៅពេលតែងខ្លួន ជានារីសម័យថ្មី ស្លៀកពាក់ខើចខ្លីបញ្ចេញសាច់ និងការតុបតែងខ្លួន បែបជាកូនក្រមុំនោះ មើលទៅ ស្រស់ស្អាតខុសប្លែកគ្នាត្រង់ណា ? កុំឲ្យខាតពេលយូរ ទៅទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news