CamNews

ព័ត៌មានជាតិ 

ខឹងបងស្រីស្ដីបន្ទោស វាយសម្លាប់ចោល

(កំពង់ចាម)៖ បន្ទាប់ពីមានករណីឃាតកម្ម លើស្រ្តីវ័យជាង ៥០ឆ្នាំម្នាក់ ហើយត្រូវគេប្រទះឃើញ ក្នុងលក្ខណៈអាក្រាតកាយ នៅចំណុចពីភូមិតាសែន ឃុំតាប្រុក ស្រុកចំការលើរួចមក រហូតមកដល់រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤នេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ត្រូវជាប្អូនប្រុសបង្កើត របស់ស្រ្តីរងគ្រោះ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈ្មោះយ៉ែម ណាត អាយុ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ហើយមូលហេតុបណ្ដាលឲ្យឈានដល់ការ វាយសម្លាប់យ៉ាងសាហាវនេះ គឺដោយសារតែខឹងនឹងបងស្រីខ្លួនស្ដីបន្ទោស ។ ចំណែកការសន្និដ្ឋានថា មានករណីចាប់រលោភនោះ គឺជាករីណឃាតកម្មតែម្តង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh