CamNews

ព័ត៌មានជាតិ 

មិនមានការលក់ ឬជួលដីពុទ្ធ សាសនបណ្ឌិត្យ ទៅឲ្យក្រុមហ៊ុន ណាហ្គាវើល នោះទេ

ភ្នំពេញ៖ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានធ្វើការអះអាងនៅចំពោះ មុខគណៈ កម្មការ ទី៧រដ្ឋសភាថា មិនមានការលក់ឬជួលដីពុទ្ធសាសនបណ្ឌិត្យ ទៅឲ្យក្រុមណាហ្គាលវើល ដូចការ ចោទប្រកាន់ នោះទេ។

លោក មិន ឃិន បានបញ្ជាក់ថា ចំពោះរឿងរ៉ាវដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតនេះ ដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្វើលិខិតទូលថ្វាយទៅព្រះករុណាសម្ដេច ព្រះបរមនាថ នរោត្តម ស៊ីហមុនី ថា មិនមានការលក់ ឬជួលដីនោះទេ។

ការអះអាងនេះធ្វើឡើនៅក្នុងជំនួបរវាង លោក មិន ឃិន និង លោក យ៉ែម បុញ្ញាឫទ្ធ ប្រធានគណៈ កម្មការទី៧ រដ្ឋសភានៅរសៀល ថ្ងៃព្រហស្បតិ៍ទី០៩ខែតុលាឆ្នាំ២០១៤នេះ។ សូមបញ្ជាក់ថាជំនួបនៅមិនទាន់បញ្ចប់នៅ ឡើយទេ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh