កាលពីចុងសប្តាហ៍មុន Justin Bieber ទើបតែមានទំនាស់វាយតប់ជាមួយអ្នកថតរូបម្នាក់
ព្រោះតែមិនអាចគ្រប់គ្រងខ្លួនឯងបានពេលត្រូវគេរំខាន។ ក្នុងជំលោះនោះ ក៏មានអន្តរា-
គមន៏ពីប៉ូលីស និងភ្នាក់ងារសុខភាពផងដែរ។
ក្នុងពេលដែរ អ្នកចម្រៀងវ័យ១៨ឆ្នាំចង់ឲ្យរឿងអាស្រូវនេះបញ្ចប់ទៅឆាប់ៗ អ្នកថតរូបដែលត្រូវ
Justin វាយបែរជាចង់បន្ត។ តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា អ្នកថតរូបម្នាក់នោះបានផ្ញើពាក្យ
បណ្តឺងទៅតុលាការ។ ក្នុងបណ្តឹងនោះ បានរៀបរាប់បន្ថែមនូវករណីមួយចំនួនដូចជា" ឈឺនៅត្រង់
ដើមទ្រូង មានបញ្ហាធីងធោងត្រង់ក្បាល"...ជាដើម។
កាសែត EW របស់សហរដ្ឋអាមេរិចក៏ទើបតែបង្ហាញឲ្យឃើញថា: "បណ្តឺងពីJustin បានធ្លាក់
ដល់ដៃតុលាការកាលពីដើមសបា្តហ៍នេះ។ ព្រោះតែដូច្នេះ Justinត្រូវបានតុលាការកោះហៅ
មកសាកសួរព័ត៌មានលំអិតពីជំលោះនោះ។ បើសិនជាដូចអ្វីដែលបាននិយាយក្នុងពាក្យបណ្តឺង
មែន Justin អាចនឹងត្រូវជាប់គុករយះពេល៦ខែ"។
បច្ចុប្បន្នJustin កំពុងតែមានមុខនៅប្រទេសNorway ក្នុងពិធីប្រគុំតន្រ្តី។ តារាចម្រៀងនេះ មិនទាន់
ឃើញមានប្រតិកម្មអ្វីចំពោះរឿងនេះទេ។ តាមកាសែតEW បានបន្ថែមថា: "ជាមួយនឹងឥទ្ធិពល
របស់Justin រឿងនេះអាចនឹងដោះស្រាយបានតាមរយះការសំរុះសំរួលនិងទូទាត់សំណង"៕
ដោយ៖ និស្ស័យ
ប្រភព៖ k14