CamNews

តារា 

អតីតតារាចម្រៀង Mod Napapat នឹងចូលរោងការជាមួយមិត្តប្រុសរូបសង្ហាក្នុងពេលឆាប់ៗនេះ

ថៃ ៖ នាង Mod Napapat គឺជាអតីតតារាចម្រៀង Four-Mod នឹងត្រូវបានគេដឹងថា នឹងចូលរោងការក្នុងពេលឆាប់ៗនេះ នេះបើយោងតាមការបង្ហោះរបស់ម្តាយនាងនៅលើគណនីអុិនស្រ្តាក្រាមរបស់គាត់ ។

នៅក្នុងនោះក្នុងផងដែរ ម្តាយរបស់ Mod បានសរសេររៀបរ៉ាប់ថា “ដំណើរកំសាន្តនេះគឺនៅខេត្ត Krabi គឺពិតជាសប្បាយរីករាយ និងបានមើលឃើញសមុទ្រយ៉ាងមានក្តីសុខ។ ហើយកូនស្រីរបស់ខ្ញុំនឹងរៀបការក្នុងពេលឆាប់ៗនេះ” ។


គួរបញ្ជាក់ឲ្យដឹងថា អតីតតារាចម្រៀងរូបនេះបានក្លាយអ្នកបម្រើការនៅលើយន្តហោះតាំងពីឆ្នាំ ២០១៧ បន្ទាប់ពីធ្វើការនៅក្នុងវិស័យសិល្បៈកំសាន្តថៃអស់រយៈពេលជាច្រើនឆ្នាំ ។ ចំនែកមិត្តប្រុសរបស់នាងវិញមានឈ្មោះថា Thew Thantree គឺជាអ្នកបម្រើអ្នកដំណើរនៅលើយន្តហោះ ដែលធ្វើការនៅក្នុងក្រុមហ៊ុនតែមួយជាមួយគ្នា ។

ប្រភពដដែលបានបន្តទៀតថា នាង Mod Napapat បានស្គាល់មិត្តប្រុសគឺនៅពេលដែលនាងចូលបម្រើការនៅទីនោះ ហើយក៏ចាប់ផ្តើមទាក់ទងគ្នាជាផ្លូវការ និងឈានដល់ថ្ងៃរៀបការ ៕




Tags: Thew Thantree Mod Napapat