CamNews

តារា 

ឆាយ វីរៈយុទ្ធ ធ្វើឲ្យ គឹម លីហ្សា បាក់មុខ ស្ទើរស្រក់ទឹកភ្នែក នៅលើឆាកតន្ត្រី ឆ្នេរអូឈើទាល

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៣ ដែលជាថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក
អកអំបុក និងសំពះព្រះខែ មហាជនទូទាំងប្រទេស បានដឹងយ៉ាងច្បាស់ថា នៅក្នុងក្រុងកំពង់
សោម មានរៀបចំពីធីប្រគំតន្រ្តីដ៏ធំមួយ នៅលើឆ្នេរអូឈើទាល ដែលមានការចូលរួមពី តារា
ចម្រៀងប្រុសស្រីល្បីៗជាច្រើនរូប មកពីបណ្តាលផលិតកម្មធំៗ នៅក្នុងស្រុកដើម្បីបម្រើអា
រម្មណ៍មហាជនទូទៅ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៣នេះ ។

នាឱកាសនោះមហាជន បានឃើញកំពូលតារាចម្រៀង មានរហ័ស្សនាមកូនខ្លាទីពីរ នៅក្នុង
ផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ បានឡើងបង្ហើរសំនៀង និងបញ្ចេញក្បាច់រាំជាច្រើន
បទ នៅលើឆាកតន្ត្រីនោះ ។ ខណៈដែល លោក ឆាយ វីរៈយុទ្ធ បានច្រៀងចប់មួយវគ្គ ស្រាប់
តែពិធីការិនីរូបស្រស់សម្បូរមន្តស្នេហ៍ គឹម លីហ្សា បានដើរចេញមកនិងពោលពាក្យហូរហែល
ជាច្រើន ទៅលើ ឆាយ វីរៈយុទ្ធ ដែលជាដៃគូធ្លាប់សម្តែងជាមួយគ្នា នៅក្នុងឈុតខារ៉ាអូខេបទ
ចម្រៀង កាលពីពេលកន្លងទៅ ។

ខណៈដែលកញ្ញា គឹម លីហ្សា ពោលពាក្យផ្តោះផ្តងជាច្រើន មកលើលោក ឆាយ វីរៈយុទ្ធ នៅ
លើឆាកតន្ត្រី ស្រាប់តែភ្លាមៗនោះ ឆាយ វីរៈយុទ្ធ បានដើរចេញទៅ ក្រោយឆាកយ៉ាងរហ័ស
ដោយមិនបានឆ្លើយតបជាមួយ គឹម លីហ្សា បន្តិចឡើយ ធ្វើឲ្យមហាជន ដែលទៅទស្សនានៅ
ទីនោះ ស្រែកហ៊ោរកញ្ច្រៀវយ៉ាងខ្លាំង ពេលឃើញកញ្ញា គឹម លីហ្សា ចោទសួរ និងប្រើពាក្យ
ផ្តោះផ្តងជាមួយ ឆាយ វីរៈយុទ្ធ តែបែរជាលោក ឆាយ វីរៈយុទ្ធ មិនឆ្លើយតប ។

នៅពេលដែលតារាចម្រៀង តូចល្អិតពូកែ ស្រែក ឆាយ វីរៈយុទ្ធ ដើរចេញទៅក្រោយឆាក កញ្ញា
គឹម លីហ្សា ហាក់បាក់មុខយ៉ាងខ្លាំងគួរសម នៅចំពោះមុខមហាជន ព្រោះតែលោក ឆាយ វីរៈ
យុទ្ធ ។ មិនត្រឹមតែប៉ុណ្ណោះ សម្បីតែពិធីការិនីជាមួយគ្នា គឺអ្នកនាង គង់ សុជាតិ ក៏បានសើច
យ៉ាងខ្លាំង និងបានបាញ់ពាក្យសំដីចំៗជាច្រើនឲ្យ កញ្ញា គឺម លីហ្សា ផងដែរ នៅពេលលោក
ឆាយ វីរៈយុទ្ធ ដើរចេញ មិនឆ្លើយតបវិញបែបនេះ ៕

Looking Today

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment chhay virakyuth kim lyza