CamNews

តារា 

Emma Watson តួស្រីរឿង Harry Potter មានសម្រស់លេចធ្លោ ក្នុងថ្ងៃទទួលសញ្ញាប័ត្រ របស់នាង

ធ្មេចបើកៗ Emma Watson ដែលយើងធ្លាប់ឃើញ ជាតួក្មេងស្រី Hermione ក្នុងរឿង Harry Potter បានបញ្ចប់ការ សិក្សាថ្នាក់បរិញាប័ត្រ របស់នាងហើយ ដែលនាងស្ថិតក្នុងវ័យ ២៤ ឆ្នាំ ។



កាលពីម្សិលមិញនេះ នៅរដ្ឋ Rhode Island សហរដ្ឋអាមេរិក Emma Watson និងគ្រួសារបាននាំគ្នា ទៅចូលរួម កម្មវិធី បញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាប័ត្រ របស់នាង ។ Emma បានបញ្ចប់ថ្នាក់ បិរញ្ញាប័ត្រ ក្នុងជំនាញ អក្សរសាស្ត្រ អង់គ្លេស ពីសកលវិទ្យាល័យ Brown University ។ នៅក្នុងកម្មវិធី Emma ស្លៀកពាក់ ឯកសណ្ឋាន បញ្ញវ័ន ជាមួយនិង ការតែងមុខ បែបសាមញ្ញ និងស្នាមញញឹម ដ៏ស្រស់ ស្អាតរបស់នាង ធ្វើអោយនាង លេចធ្លោជាខ្លាំង ។

Emma Watson បានចូលរៀន សាលានេះតាំងតែពី ឆ្នាំ ២០០៩ មកម៉្លេះតែ បានផ្អាកនៅឆ្នាំ ២០១១ ដើម្បីបន្តការ ថតរឿងរបស់នាង រហូតដល់បញ្ចប់ ទើបមករៀនបន្ត ។ ក្រៅពីនេះ Emma ក៏រៀនផ្នែក អក្សសាស្ត្រអង់គ្លេស នេះនៅសាលា Oxford នៅអង់គ្លេសផងដែរ ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ justjared 


Tags: star actress emma watson