CamNews

តារា 

ពៅ បញ្ញាពេជ្រ បន់ស្រន់​ឲ្យ​ដើរ​រួចដូចដើម ក្នុង​ថ្ងៃ​ខួបកំណើត

ភ្នំពេញៈ អតីតតារាចម្រៀង សំលេងផ្អែមស្រទន់ស្រគត់ស្រគំ កញ្ញា ពៅ បញ្ញាពេជ្រ បាន បង្ហាញស្នាមញញឹមបិទមាត់មិនជិត នៅក្នុងពិធីជប់លៀងខួបកំណើត ជួបជុំគ្រួសាររបស់នាង យ៉ាងសប្បាយរីករាយ បើទោះជាមិនបានរៀបចំ កម្មវិធីធំដុំដូចអ្នកសិល្បៈដទៃ ក៏ដោយហើយ នៅក្នុងនោះ នាងបានបន្លឺវាចា បន់ស្រន់ឮៗថា នាងចង់ឲ្យជំងឺឆាប់ជាអាចដើររួចដូចមុន ។

ជាការពិតណាស់សម្រាប់អ្នកសិល្បៈ ស្ទើរតែគ្រប់រូបឲ្យតែជិតដល់ថ្ងៃកំណើត គេតែងតែត្រៀម រៀបចំកម្មវិធីជួបជុំជាមួយគ្រួសារមិត្តភក្តិ និងអ្នកគាំទ្ររបស់គេ យ៉ាងសប្បាយរីករាយ ចំណាយលុយ មិនតិចទេ តែដោយឡែកអតីតតារាស្រីល្បីឈ្មោះ កញ្ញា ពៅ បញ្ញាពេជ្រ បែរជាបង្ហាញ រូបថត ក្នុងការរៀបចំកម្មវិធីនៅក្នុងផ្ទះជាមួយសមាជិកក្នុងគ្រួសារ តែប៉ុន្មាននាក់ បង្ហោះនៅ លើបណ្តាញ ទំនាក់ទំនងសង្គម Facebook កាលពីរាត្រី ថ្ងៃទី៤ ខែឧសភា ម្សិល មិញ គម្រប់២៩ឆ្នាំ ដោយគ្មានវត្តមានភ្ញៀវចូលរួមច្រើនធំដុំទេ ។

បើទោះជាបែបនេះក្តីតែតារាស្រីរូបនេះ បាននិយាយដោយស្នាមញញឹមថា “ ថ្វីត្បិតតែរៀបចំ ខួបកំណើតនៅផ្ទះ តែនាងខ្ញុំសប្បាយចិត្ត ជាមួយក្រុមគ្រួសារនាងខ្ញុំ ហើយនៅពេលផ្លុំទាន ខ្ញុំមានបំណងប្រាថ្នា ចង់ឲ្យជំងឺឆាប់ជា និងអាចដើររួចដូច ដើមវិញក្នុងពេលឆាប់ៗ ” ។

 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news