CamNews

តារា 

លីម មួយហ្គិច បដិសេធ​ព័ត៌មាន​ថា ប្រុស​ស្នេហ៍​ទិញ​រថយន្ត​ឲ្យ​ជិះ តម្លៃ​ជាង​១ម៉ឺន​ដុល្លារ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាសម្តែងនិង ជាតារាម៉ូដែលវ័យក្មេង នៅក្នងក្រុម Sun
Super Model កញ្ញា លីម មួយហ្គិច ហាក់មានយីអ៊ុនឡើងខ្លាំង នៅក្នុងអាជីពសិល្បៈរបស់នាង
។ មិនតែប៉ុណ្ណោះជុំវិញជីវិតឯកជន ក៏ត្រូវបានបណ្តាញ សារព័ត៌មានក្នុង ស្រុកមួយចំនួន តាម
ប្រមាញ់ និងចុះផ្សាយជាហូរហែ ។

ដោយឡែក កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣កន្លងទៅ កញ្ញា លីម មួយហ្គិច បានធ្វើពិធីខួប
កំណើត គម្រប់អាយុ២០ឆ្នាំ ទ្រង់ទ្រាយមធ្យមមួយ ដែលមានភ្ញៀវ ចូលរួមជិត១០០នាក់ ក្នុងនោះ
ភាគច្រើន គឺជាសមាជិកក្រុម Sun Super Model ដែលរួមទ្រនំជាមួយនាង ។ ចំពោះការចំណាយ
លុយ ធ្វើពិធីខួបកំណើតនេះដែរ ស្រីស្រស់ លីម មួយហ្គិច ក៏មានមាត់ចាបមាត់ព្រាប មួយចំនួន
ខ្សឹបប្រាប់ថា ត្រូវបុរសមាន ទ្រព្យចំណាយលុយ ធ្វើខួបកំណើតឲ្យនាង ។ តែយ៉ាងណានោះ តា
រាសម្តែងវ័យក្មេង រូបនេះបានបដិសេធ ការលេចឮទាំងនេះ ។

រឿងមួយមិនទាន់នឹង ស្ងប់ស្រួលបួលផង ស្រាប់តែថ្មីៗនេះ តារាសម្តែងសម្បូរមន្តស្នេហ៍កញ្ញា
លីម មួយហ្គិច ត្រូវបានប្រភពទម្លាយ ប្រាប់គេហទំព័រ LookingTODAY ថា នាងមានបុរសសម្បូរ
ទ្រព្យម្នាក់ ទិញរថយន្តម៉ាក Prius តម្លៃជាង១ម៉ឺនដុល្លារឲ្យជិះ ។ ប៉ុន្តែជុំវិញនឹងរឿងនេះ កញ្ញា លីម
មួយហ្គិច បានថ្លែងប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា នាងមិនមានបុរស ណាម្នាក់ទិញរថ
យន្តឲ្យ នាងជិះនោះទេ ។

កញ្ញា លីម មួយហ្គិច បានថ្លែងទាំងអស់សំណើចទៀតថា “មានឯណាបង...! ខ្ញុំមានឡានផ្ទាល់ខ្លួន
មកពីណា ឡានម៉ាក Prius ដែលគេថានោះ ជាឡានរបស់បងប្រុសខ្ញុំទេ ។ យូរៗខ្ញុំខ្ចីគាត់ជិះម្តងទៅ
ហើយឥឡូវនេះ ខ្ញុំមិនទាន់មានឡានផ្ទាល់ខ្លួននោះទេ” ។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ប្រជាប្រិយភាពរបស់កញ្ញា លីម មួយហ្គិច ហាក់មានសន្ទុះ
កើនឡើងជាលំដាប់ បើទោះបីជាប្រជាប្រិយភាពរបស់នាង មិនទាន់ដល់កម្រិតកំពូលក៏ដោយ ។
តែទោះជាយ៉ាង ស្រីស្រស់វ័យក្មេងរូបនេះ នឹងទទួលបាន ប្រជាប្រិយភាពខ្លាំង បន្ទាប់ពីខ្សែភាព
យន្តរឿង “ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍” ចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ ព្រោះនៅក្នុងខ្សែភាព
យន្តថ្មីមួយនេះ កញ្ញា លីម មួយហ្គិច គឺបានសម្តែងជាតួរសំខាន់ម្នាក់ និងលេចធ្លោរទៀតផង៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment lim mouy gech