CamNews

តារា 

Justin Bieber ត្រូវពិធីករ ដោះខ្សែក្រវាត់វាយ នៅក្នុងកម្មវិធីផ្ទាល់តែម្តង (មានវីដេអូ)

ថ្មីៗនេះ Justin Bieber ត្រូវបានអញ្ជើញអោយចូលរួម ក្នុងកម្មវិធី Between Two Ferns ដែលជា
កម្មវិធីទូរទស្សន៍មួយរបស់ពិធីករ Zach Galifianakis ។ នៅក្នុងកម្មវិធី ទស្សនិកជនបានភ្ញាក់ផ្អើល
ជាខ្លាំង នៅពេលដែលឃើញហេតុការណ៍ស្មានមិនដល់មួយ ។

Justin Bieber was insulted and beaten even on TV 4

នៅក្នុងបទសំភាសន៍ប្រមាណ ៥ នាទីជាង ពិធីករ Zach បានសួរសំនួរបញ្ឈឺចិត្តចំៗដាក់ Justin
ហើយថែមទាំងរិះគន់ ចំត្រង់ៗដាក់ Justin ទៀតអំពីរឿងបើកឡានលឿន សេពគ្រឿងញៀននិង
រឿងអាក្រក់ជាច្រើនទៀត ដែល Justin Bieber ធ្លាប់ធ្វើ ។ នៅពេលចិត្តបញ្ចប់កិច្ចសំភាសន៍នោះ
Justin បាននិយាយធ្លោយមួយម៉ាត់ ដែលធ្វើអោយ Zach ផ្ទុះកំហឹងហើយក៏ដោះខ្សែក្រវាត់ វាយ
ទៅលើ Justin ។



វីដេអូនេះត្រូវបានគេចែកចាយពាសពេញអ៊ីនធើណេត ដែលធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលជា
ខ្លាំង តែក្រោយមកទើបគេដឹងថា វាជាការសំដែងប៉ុណ្ណោះ ៕

 


ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: justin bieber paparazzi star singer entertainment zach tv