CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទាន ថវិកាដល់អ្នកស្លាប់ និងរងរបួស នៅថ្ងៃបាតុកម្ម

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង
ព្រះវររាជមាតាជាតិ ខ្មែរ ព្រះនរោត្តម មុនីនាថ សីហនុ បានព្រះរាជទានថវិកា ដល់ក្រុមគ្រួសារ
សពយុវជនម្នាក់ ដែលស្លាប់នៅក្នុងឧប្ប ទ្ទវហេតុប៉ះទង្គិចជាមួយសមត្ថកិច្ចនៅស្ពានអាកាស
ក្បាលថ្នល់ នាយប់ថ្ងៃទី១៥ ខែកញ្ញា ចំនួន ២ពាន់ដុល្លារ ដោយឡែកអ្នករងរបួស ទាំងសមត្ថ
កិច្ច និងក្រុមបាតុករ ម្នាក់ៗចំនួន ១ពាន់ដុល្លារផងដែរ។

ព្រះមហាក្សត្រ បន្ទាប់ពីហេតុការណ៍ប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរវាងក្រុមបាតុករ និងសមត្ថកិច្ចនៅ
តំបន់ស្ពានអាកាស ក្បាលថ្នល់នាយប់ថ្ងៃទី១៥ ខែកញ្ញា រហូតបណ្តាលឲ្យយុវជនជាបាតុករ
ម្នាក់ស្លាប់ ព្រមទាំងបណ្តាលឲ្យសមត្ថកិច្ច និងបាតុករមួយចំនួនទៀត រងរបួសនោះ ព្រះអង្គ
បានសម្តែងព្រះរាជហឫទ័យសោកស្តាយ និងក្រៀមក្រំជាទីបំផុត ។ ព្រះអង្គក៏បានអំពាវនាវ
ដោយទទូច ឲ្យក្រុមបាតុករ និងសមត្ថកិច្ចទាំងអស់បញ្ឈប់នូវអំពើហិង្សាគ្រប់រូបភាពទាំង អស់។

តាមរយៈព្រះរាជសារនាថ្ងៃទី១៦ ខែកញ្ញា ព្រះអង្គបានមានព្រះរាជបន្ធូលថា «បន្ទាប់ពីខ្ញុំបាន
ជ្រាបថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ មានការប៉ះទង្គិចយ៉ាងខ្លាំង រវាងក្រុមបាតុករ និង
ក្រុមសមត្ថកិច្ច បណ្តាលឲ្យមានអ្នករងរបួស ជាច្រើននាក់ និងមានអ្នកបាត់បង់ ជីវិតម្នាក់ ខ្ញុំ
មានការសោកស្តាយ និងក្រៀមក្រំជា អនេកចំពោះបញ្ហាដ៏ធ្ងន់ធ្ងរ ដែលបានកើតឡើងចំពោះ
ជាតិមាតុភូមិ និងប្រជានុរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា ជាទីស្រឡាញ់ នៃយើងទាំង អស់គ្នា»។ «ខ្ញុំមានព្រះរាជហឬទ័យក្រៀមក្រំជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃ
ក្មួយ ដែល បានបាត់បង់ជីវិត និងក្មួយៗ ដែលរងរបួស»។

ព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ទូលអំពាវនាវដ៏ទទូចឲ្យក្រុមបាតុករ និងក្រុមសមត្ថកិច្ច
សូមបញ្ឈប់ការប្រើ អំពើហិង្សា តាមរូបភាពណា ក៏ដោយ ដូចជាការគប់ដុំថ្ម និងការប្រើប្រាស់
អាវុធ ដែលបណ្តាលឲ្យបងប្អូនទាំងអស់ គ្នាទទួលរងរបួស ឬបាត់បង់ជីវិត និងបណ្តាលឲ្យ
មានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដល់សង្គមជាតិទាំងមូល។ «សូម បងប្អូនជនរួមជាតិ ជាទី
ស្រឡាញ់របស់ខ្ញុំ ងាកមកប្រកាន់យកប្រពៃណីអហិង្សាខិតខំយោគយល់គ្នា រាប់រានគ្នាជា
ខ្មែរដូចគ្នា និងអត់ធ្មត់ជាអិតប្បរមា ដើម្បីបញ្ជៀសអស្ថេរភាព នៃជាតិយើង»៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News