បន្ទាប់ពីជួបជាមួយនិង រឿងអាស្រូវដ៏ធំរួចមក ថ្ងៃនេះតារាចំរៀងស្រីវ័យក្មេង តូចច្រលឹងគួរ
អោយស្រឡាញ់ IU បានបញ្ចេញបទថ្មី និងអាល់ប៊ុមទី ៣ របស់នាងហើយ ។
អាល់ប៊ុមថ្មីរបស់នាង មានឈ្មោះថា " Modern Times " មាន ១៣ បទរាប់បញ្ចូលទាំងបទថ្មី
មួយនេះដែលមានចំណងជើងថា " The Red Shoes " ។ អាល់ប៊ុមនេះផងដែរ មានការចូល
រួមផលិតនិងច្រៀង ពីតារាល្បីៗផ្សេងទៀតជាច្រើនដូចជា Choi Baek Ho, Yang Hee
Eun, Ga In, និងសមាជិករបស់ក្រុម SHINee Jonghyun ជាដើម ។ អ្វីដែលគួរអោយភ្ញាក់
ផ្អើលនោះគឺ វីដេអូចំរៀងថ្មីរបស់នាង " The Red Shoes " គឺមានរយៈពេលរហូតដល់ទៅ ៨
នាទីឯណោះ បញ្ជាក់អោយឃើញថា នាងបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងអាល់ប៊ុមមួយ
នេះ ។
ជាមួយនិងអាល់ប៊ុមថ្មីនេះ គ្រាន់តែដាក់លក់ភ្លាម " Modern Times " បានបំបាក់តារាៗផ្សេងៗ
ជាច្រើននៅឯកូរ៉េ សូម្បីតែ G-Dragon ដែលជារៀមច្បងក៏ដោយ ។ ចឹងយើងទៅទស្សនាវីដេអូ
៨ នាទីនោះទៅមើល ៕
ដោយ ៖ លីលី
ប្រភព ៖ allkpop