តារារាជនីសម្រស់លេខមួយរបស់តៃវ៉ាន់នាង Chiling Lin កំពុងរងនូវពាក្យចចាមអារាមថានាងធ្លាប់
បានវះកាត់កែសម្រស់មកជាងរាប់ឆ្នាំមកហើយ ខណៈដែលពាក្យទាំងនេះវាកំពុងតែរីកសាយនោះ
នាងក៏បានចេញមុខមកបកស្រាយផងដែរ ហើយគេក៏ឃើញនាងមានយកមកជាមួយនូវសំបុត្រពេទ្រ
ដែលបញ្ជាក់ថានាងស្អាតពីកំណើតផងដែរ ព្រោះពាក្យចចាមអារាមទាំងនេះអាចនាំអោយមានគ្រោះ
ថ្នាក់ដល់អាជីពរបស់នាង។
នាងបាននិយាយថា នាងពិតជាពិបាកចិត្តណាស់នៅពេលដែលនាងជាមនុស្សម្នាក់មានមុខមាត់គឺ
តាមធម្មជាតិសុទ្ធសាធ ទាំងភ្នែក ចង្ការ ច្រមុះ ថ្ពាល់ បបូរមាត់ នឹងសូម្បីតែដើមទ្រូងដែលវាទ្រលុក
ទ្រលន់ពីធម្មជាតិបែជាត្រូវគេតិចតៀនថា ស្អាតដោយសារតែការវះកាត់ទៅវិញនោះ។
តែយ៉ាងណាព័ត៌មានពីគេហទំព័រមួយចំនួនបានអោយដឹងថា នាងធ្លាប់បានចំណាយប្រាក់ជាង ២
ម៉ឺនដុល្លាក្នុងការវះកាត់កែសម្រស់នៅបរទេស។ ទោះជាយ៉ាងណាក៏នាងនៅតែប្រកែកថាវាមិន
មែនជាការពិតដែរ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ jaynestars