តារាសំដែង និង បង្ហាញម៉ូដ លោក Julien Kang បានដើរនៅតាមផ្លូវរាងត្រេតត្រតៗ ក្នុងសំលៀកបំពាក់ ខោខ្លី និងអាវយឺតស កាលពីថ្ងៃទី ១៨ កញ្ញា។ បើតាមភ្នាក់ងារប៉ូលីសនៃទីក្រុងសេអ៊ូល កាលពីថ្ងៃទី ២៥ កញ្ញាឲដឹងថា៖ នៅវេលាម៉ោង ៣ល្ងាច (ម៉ោងក្នុងប្រទេសកូរ៉េ ខាងត្បូង) Julien បានដើរនៅតាមផ្លូវ Yeoksamdong ដោយហាក់ដូចជាបាត់បង់ស្មារតី។ មនុស្សជាច្រើនបាននាំគ្នាផ្អើលឈូរឆរមើល និងបាន តេ ទៅប្តឹងប៉ូលីស ដោយឃើញស្ថានភាពដូចជាមិនសូវស្រួល ជាពិសេសគឺសំលៀកបំពាក់ របស់គាត់ តែម្តង។
Julien បានប្រាប់ប៉ូលីសថា៖ គាត់បានផឹកស្រាជាមួយនឹងមិត្តភក្តិ កាលពីយប់មិញ ចាប់ពីម៉ោង ១១ យប់ ដល់ម៉ោង ៤ទាបភ្លឺ (ម៉ោងក្នុងប្រទេសកូរ៉េ ខាងត្បូង) បន្ទាប់មកគាត់បានត្រលប់ទៅផ្ទះ មិនបានចាំថា មានអ្វីបានកើតឡើងតទៅទៀតទេ។ ហើយ ក៏មិនដឹងថា ហេតុអ្វីបានជាគាត់មានស្ថានភាពដូច្នេះដែរ។ បើតាមគេហទំព័រ allkpop ឲដឹងថា កាលពីថ្ងៃទី ២៤ កញ្ញា គាត់ត្រូវបានធ្វើតេស្តរកសារជាតិថ្នាំ សណ្តំ ប៉ុន្តែលទ្ធផលការធ្វើតេស្តដំបូង អវិជ្ជមាន។ យ៉ាងណាមិញ មន្ត្រីប៉ូលីស នឹងស្នើរសុំទៅ សេវាកម្មផ្លូវច្បាប់ ជាតិ ដើម្បីធ្វើតេស្តលំអិត ពីការប្រើប្រាស់សារជាតិថ្នាំផ្សេងទៀត។
ប្រែសំរួលដោយ៖ វិចិត្រ
ប្រភព៖ lollipop