(កំពង់ឆ្នាំង)៖ សាលាដំបូងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកានេះ បានសម្រេចចោទប្រកាន់ ក្រុមក្មេងស្ទាវ ៩នាក់ ពីបទ «រំលោភបូក និង ប៉ុនប៉ងរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស» ដោយពួកគេបានចាប់រំលោភសេពសន្ថវៈ ទៅលើកម្មការិនីរោងចក្រម្នាក់ បានសម្រេចគ្រប់គ្នា និងប៉ុនប៉ងរំលោភមិត្តនាង ២នាក់ទៀត នៅចំណុចមាត់បឹងមួយកន្លែង នៅក្នុងភូមិចាន់កៀក ក្នុងឃុំអូរឫស្សី ស្រុកកំពង់លែង កាលពីរាត្រីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅ។ នគរបាលខេត្តបានឲ្យដឹងថា ពេលនេះសំណុំរឿងក្តីនេះ កំពុងស្ថិតក្នុងដំណាក់ស៊ើបអង្កេត របស់ចៅក្រមស៊ើបសួរនៅឡើយ ហើយក្រុមស្ទាវទាំង ៩នាក់ បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល