ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័របរទេស bharatbuysell ដែលបានចុះផ្សាយកាលពី
ពេលថ្មីៗនេះថា អាជ្ញាធរភូមិ នៅក្នុងភូមិមួយ បានបិទសិទ្ធិចំពោះស្រ្ដីណា ដែលមិនទាន់
មានប្ដី ឬមានប្ដីហើយក៏ដោយ មិនអោយនិយាយទូរសព្ទជាដាច់ខាត។
ប្រភពដដែលបានអោយដឹងថា រឿងរ៉ាវដែលស្ទើរតែមិនគួរអោយជឿនេះ ត្រូវបានកើតឡើង
ក្នុងភូមិ Bihar មានចម្ងាយ ៣៨៥ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Patna ប្រទេសឥណ្ឌា។
ប្រភពខាងលើបានបន្ថែមថា ថ្មីៗនេះអាជ្ញាធរឈ្មោះថា Manuwar Alam ដែលជាអ្នកកាន់
សាសនាអ៊ីស្លាមផងនោះ បានផាកពិន័យក្មេងស្រីម្នាក់នូវទឹកប្រាក់ចំនួន 10,000 rupees
ខណៈដែលនារីម្នាក់នោះ បានលួចនិយាយទូរសទ្ទទៅកាន់មិត្រភ័ក្ររបស់នាង។
ស្រ្ដីនិយាយទូរសព្ទត្រូវតែមានការបិទបាំង
មិនតែបុណ្ណោះគេបាននិយាយថា បើស្ត្រីដែលមានប្ដីរួចរាល់ហើយ អាចនិយាយទូរសព្ទបាន
នៅពេលណា ស្រ្ដីនោះបង់ថវិការចំនួន ២,០០០ brupees សិន ទើបនិយាយបាន ហើយ
ការដែលនិយាយនោះ គឺនិយាយបានតែ ទៅកាន់សាច់ញាតិ និងបងប្អូនរបស់ខ្លួនប៉ុណ្ណោះ។
លោក Manuwar Alam បាននិយាយថា ការដែលអោយនារីនិយាយទូរសទ្ទ គឺហាក់បីដូច
ជាមិនគោរពនូវសាសនា ទំនៀមទំលាប់ ប្រពៃណី ដែលមានតាំងពីបុរាណកាលមកម្លេះ។
វិហារសាសនាអ៊ីស្លីមនៅជិតភូម Bihar
បញ្ហាទាំងអស់នេះ គេនឹងដោះស្រាយយ៉ាងណានោះ នៅមិនទាន់ដឹងនូវឡើយទេ ខណៈដែល
មានស្រ្ដីជាច្រើននាក់ បានខំចេញមកតវ៉ា ក្នុងការទទូលបាននូវសិទ្ធិនិយាយ ទូរសព្ទនេះ៕
ដោយ៖ វត្ថី
ប្រភព៖ bharatbuysell