CamNews

តារា 

Taeyang និង 2NE1 គ្រោងចេញបទចម្រៀងថ្មី នាខែ វិច្ចិកា

G-Dragon នៅតែបន្តក្នុងការចេញបទចម្រៀង Solo ចុះ Taeyang វិញនោះ? មិនត្រឹមតែ Taeyang
នោះទេសូម្បីតែ 2NE1 ក៏មានគំរោងក្នុងការចេញផ្សាយបទចម្រៀងថ្មីផងដែរ ដែលគេមានគំរោងថា
នឹងចេញផ្សាយអាល់ប៊ុមថ្មីនាខែវិច្ចិកា នេះ។

អ្នកនាំពាក្យរបស់ YG Entertainment បានប្រាប់អោយដឹងថា ក្រុម 2NE1 កំពុងតែជាប់រវល់ជាមួយ
ការសម្ដែង World Tour ដែលជាហេតុនាំអោយពួកគេមិនអាចចេញផ្សាយអាល់ប៊ុមថ្មីនាខែតុលានេះ
បានទើបគេសម្រេចថានឹងរៀបចំចេញវានាខែ វិច្ចិកា តែម្ដងទៅ។

ចំណែកឯ Taeyang វិញនោះគឺថាគេបានប្រាប់ផងដែរថា Taeyang បានរៀបចំអាល់ប៊ុមថ្មីរបស់គេ
រួចហើយដែលគេផលិតវាជាមួយផលិតករអាមេរិកប៉ុន្តែនៅតែមិនទាន់ត្រូវចិត្តជាហេតុដែលបណ្ដាល
អោយវាមានការយីតយ៉ាវបន្តិចហើយគេប្រហែលជាអាចត្រឹមចេញនូវបទចម្រៀងទោលប៉ុណ្ណោះ
សម្រាប់ខែវិច្ចិកា៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 

 


Tags: 2ne1 taeyang kpop