សត្វបក្សីដែលបានរត់គេចខ្លួនពីផ្ទះមួយនៅសង្កាត់Sagamihara នៃទីក្រុងYokohama
កាលពីព្រឹកថ្ងៃអាទិត្យ យោងតាមរបាយការណ៍ពត៌មានKyodo បានឲ្យដឹងថា វាបាន
ស្វែងរកផ្លូវដោយខ្លួនឯងទៅកាន់ទីក្រុង។ បន្ទាប់ពីបានរកឃើញផ្លូវរបស់វានៅខាងក្នុង
សណ្ឋាគារមួយ ហើយវាបានសំរាកនៅបន្ទប់ភ្ញៀវមួយ មុននឹងវាត្រូវបានគេចាប់។
ក្រោយមកគេក៏បានចាប់វាដាក់ទ្រុងនិងប្រគល់វាឲ្យទៅប៉ូលិសដែលមានស្នាក់ការនៅ
ជិតនោះ។ ទោះជាមិនមានការបង្ហាញថាវាអាចនិយាយ បក្សីនោះបានយំនៅយប់ថ្ងៃ
អង្គារ និង និយាយពីអាស័យដ្ឋានរបស់វា ដែលម្ចាស់វាឧស្សាហ៍បាននិយាយដាក់វា។
ការប្រាប់នូវអាស័យដ្ឋានលេខផ្ទះ និង ប្លុកនៅតំបន់ដែលសត្វបក្សីនិយាយអាចធ្វើឲ្យ
ប៉ូលិសរកឃើញម្ចាស់របស់វាដែលមានអាយុ៦៤ឆ្នាំ។
ដោយៈ វណ្ណៈ
ប្រភពៈ telegraph