កូរ៉េ៖ តារាសម្តែងស្រី កូរ៉ខាងត្បូង ដ៏ល្បីនាង Moon Chae Won នៅតែមាន សម្រស់ស្រស់ស្អាត ទោះបីនាង ឡើងទម្ងន់ ក៏ដោយ ។ អ្វីដែលធ្វើឲ្យ ទស្សនិកជន និងអ្នកគាំទ្រចាប់អារម្មណ៍ខ្លំាងនេះ គឺពេលនេះ នាងបានសម្លៀកបំពាក់រ៉ូប ឃើញទៅដូចមនុស្សតឿ ប៉ុន្តែសម្រស់នាង នៅតែទទួលបាន ចាប់អារម្មណ៍ខ្លាំង ជាភាពស្រស់ស្អាតពេញ រស្មីនៃស្បែករបស់នាង ។ នេះបើតាមការចេញផ្សាយ ពីគេហទំព័របរទេស កាលពីថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០១៤ កន្លងទៅ ។
កាលពីនៅថ្ងៃទី១៦ ខែឆ្នូ មិ្សលមិញ តារាសម្តែងប្រុស លោក Lee Seung Gi , នាង Moon Chae Won និងអ្នកដឹកនាំរឿងលោក Park Jin Pyo បានចូលរួម សន្និសីទសារព័ត៌មាន ក្នុងការដាក់បញ្ចាំងរឿង "ថ្ងៃនេះស្រឡាញ់" (Today's Love) នៅរោងភាព យន្ត Apgujeong ក្នុងប្រទេស កូរ៉េខាងត្បូង ។ នាង Moon Chae Won បានបង្ហាញខ្លួន ជាមួយនឹង សម្រសដ៏ស្រស់ស្អាត ទោះឡើងទម្ងន់ ខុសពីធម្មតា ធ្វើឲ្យទស្សនិកជន និងអ្នកចូលរួមក្នុង ព្រឹត្តិការណ៍ ចាប់អារម្មណ៍ នាងយ៉ាងខ្លាំង ៕








ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល